ដំណឹងល្អ! អាជ្ញាធរសង្កាត់ត្រពាំងក្រសាំង ស្ថាបនាផ្លូវបេតុងពីរខ្សែ សរុបប្រវែងជិត ៣៥០ម៉ែត្រ សម្រួលជីវភាពប្រជាពលរដ្ឋ

ដំណឹងល្អ! អាជ្ញាធរសង្កាត់ត្រពាំងក្រសាំង ស្ថាបនាផ្លូវបេតុងពីរខ្សែ សរុបប្រវែងជិត ៣៥០ម៉ែត្រ សម្រួលជីវភាពប្រជាពលរដ្ឋ

«ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាក និងការលំបាកក្នុងការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរសង្កាត់ត្រពាំងក្រសាំង ក្រោមការដឹកនាំយកចិត្តទុកដាក់ខ្ពស់ពីលោក ហ៊ត រដ្ឋា ចៅសង្កាត់ បានចាត់ចែងស្ថាបនាផ្លូវដីលំ ទៅជាផ្លូវបេតុងក្រាលដែកចំនួន ២ខ្សែ ដែលមានប្រវែងសរុបជិត ៣៥០ម៉ែត្រ ដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋាន។

ផ្លូវបេតុងថ្មីទាំងពីរខ្សែនេះ គឺមួយខ្សែស្ថិតក្នុងភូមិសាមគ្គី១ មានប្រវែង ១៤៩ម៉ែត្រ ទទឹង ៦ម៉ែត្រ និងមួយខ្សែទៀតស្ថិតក្នុងភូមិសាមគ្គី២ មានប្រវែង ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ។ សរុបទាំងពីរខ្សែនេះ មានប្រវែងសរុប ៣៤៩ម៉ែត្រ ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានដោយរលូន មិនថារដូវប្រាំង ឬវស្សានោះទេ។

តាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់ ការស្ថាបនាផ្លូវបេតុងក្រាលសរសៃដែកនេះ គឺជាការអនុវត្តតាមគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥។ គិតមកដល់ពេលបច្ចុប្បន្ន ការដ្ឋានស្ថាបនាផ្លូវនេះបានសម្រេចរួចរាល់ជាស្ថាពរហើយ ដែលនេះជាដំណឹងដ៏រីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ត្រពាំងក្រសាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត។

administrator

Related Articles