រថយន្តដឹកទំនិញបុកពេញផ្សារនៅកូរ៉េខាងត្បូង! មនុស្ស២នាក់ស្លាប់ របួស១៨នាក់

រថយន្តដឹកទំនិញបុកពេញផ្សារនៅកូរ៉េខាងត្បូង! មនុស្ស២នាក់ស្លាប់ របួស១៨នាក់

កូរ៉េខាងត្បូង៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយរថយន្តដឹកទំនិញមួយគ្រឿងបានជ្រុលចង្កូតបើកបុកចូលទៅក្នុងហ្វូងមនុស្សក្នុងផ្សារមួយកន្លែង បណ្តាលឱ្យមនុស្ស២នាក់បាត់បង់ជីវិត និង១៨នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។

ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅផ្សារមួយក្នុងក្រុង Bucheon ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីរាជធានីសេអ៊ូល។ អាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្រៅពីការបាត់បង់ជីវិតភ្លាមៗ ក៏មានជនរងគ្រោះ១៨នាក់ផ្សេងទៀតបានរងរបួសផងដែរ។

រហូតមកទល់នឹងពេលនេះ មូលហេតុពិតប្រាកដដែលនាំឱ្យមានគ្រោះថ្នាក់ដ៏កម្រនេះកើតឡើងនៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងត្រូវបានបន្តធ្វើឡើងដោយសមត្ថកិច្ចជំនាញ។

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

administrator

Related Articles