រន្ធត់! ម៉ូតូបុកគូទរថយន្តបែនពេញទំហឹង ស្លាប់ម្នាក់ភ្លាមៗ នៅស្រុកសង្កែ

រន្ធត់! ម៉ូតូបុកគូទរថយន្តបែនពេញទំហឹង ស្លាប់ម្នាក់ភ្លាមៗ នៅស្រុកសង្កែ

បាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងម៉ូតូ និងរថយន្តបែនធុនធ្ងន់ បានឆក់យកអាយុជីវិតយុវជនម្នាក់ភ្លាមៗ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកវរសេនីយ៍ទោយុត តុងហូ អធិការនគរបាលស្រុកសង្កែ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ។

រូបភាពគ្រោះថ្នាក់ចរាចរណ៍

តាមរបាយការណ៍របស់លោកអធិការ បានឲ្យដឹងថា ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងនៅវេលាម៉ោង ១៤:៣០នាទី ត្រង់ចំណុចក្រុមទី៩ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ។ ជនរងគ្រោះឈ្មោះ សួន ដាវ័ន្ត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ៣ ឃុំស្មាច់មានជ័យ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង បានបើកម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ខៀវ សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LI-0739 ពីទិសខាងលិចទៅកើត ក្នុងល្បឿនលឿន និងដោយមិនប្រុងប្រយ័ត្ន។

ជាអកុសល ម៉ូតូរបស់ជនរងគ្រោះបានជ្រុលទៅបុកពីក្រោយរថយន្តម៉ាកហុីយិន ដាយ ពណ៌ស ប្រភេទបែនធុនធ្ងន់ សេរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខពោធិ៍សាត់3A-1909 ដែលបើកបរក្នុងទិសដៅស្របគ្នា ចំហៀងខាងស្ដាំចំពេញទំហឹង បណ្ដាលឲ្យលោក សួន ដាវ័ន្ត ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។ អ្នកបើកបររថយន្តឈ្មោះ ចេង សំអាត ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រែកត្នោត ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុងបន្តស្រាវជ្រាវរកជនបង្ក និងបានយកមធ្យោបាយបង្កហេតុ រួមទាំងវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

administrator

Related Articles