សែលកាត និង WOWNOW ចាប់ដៃគ្នា បង្កើតបទពិសោធន៍ឌីជីថលថ្មី នៅកម្ពុជា!

សែលកាត និង WOWNOW ចាប់ដៃគ្នា បង្កើតបទពិសោធន៍ឌីជីថលថ្មី នៅកម្ពុជា!

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលក្នុងស្រុក សែលកាត ដែលជាអ្នកផ្ដល់សេវាទូរស័ព្ទចល័តយ៉ាងទូលំទូលាយនៅកម្ពុជា និង WOWNOW ដែលជាកម្មវិធីទូរស័ព្ទដ៏រីកចម្រើនយ៉ាងឆាប់រហ័សផ្ដល់ជូនសេវាកម្មបញ្ជាទិញអាហារ ទំនិញអនឡាញ ទូទាត់ប្រាក់ កក់កន្លែង និងសេវាជាច្រើនទៀត បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រក្រោមប្រធានបទ “កាន់តែប្រសើរជាមួយគ្នា – Better Together”។ គោលបំណងគឺផ្ដល់ជូនសេវាកម្មឌីជីថលដ៏សម្បូរបែបជូនដល់អតិថិជន និងភ្ញៀវទេសចរទូទាំងប្រទេសកម្ពុជា។

Cellcard and WOWNOW Partnership

កិច្ចសហការនេះនឹងជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិក្នុងការមកទស្សនានៅកម្ពុជា ជាមួយនឹងការប្រើប្រាស់សេវាកម្មឌីជីថលនានា។ ក្រុមហ៊ុនសែលកាត និង WOWNOW ប្តេជ្ញាផ្ដល់ជូនភ្ញៀវទេសចរទាំងអស់នូវទំនាក់ទំនង និងសេវាកម្មឌីជីថលផ្សេងៗដោយគ្មានភាពរអាក់រអួល ចាប់តាំងពីពួកគេឈានជើងចូលប្រទេសកម្ពុជាភ្លាមៗ។

លើសពីនេះ ភាពជាដៃគូ “Better Together” មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់អតិថិជន និងភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតអត្ថប្រយោជន៍ផ្សេងៗជូនដល់បុគ្គលិក និងអ្នកបើកបរផងដែរ ដើម្បីពង្រឹងចំណងរវាងក្រុមហ៊ុនឌីជីថលទាំងពីរ។ កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការរួបរួមគ្នាដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលកម្ពុជាឱ្យកាន់តែរឹងមាំ ធានាថាអ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ជាច្រើន ព្រមទាំងសេវាកម្មឌីជីថលដែលមានភាពងាយស្រួល និងអាចទុកចិត្តបាន។

**អំពីក្រុមហ៊ុនសែលកាត:** ចាប់ផ្ដើមដំណើរការក្នុងឆ្នាំ១៩៩៧ ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករក្នុងស្រុកដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជននៅប្រទេសកម្ពុជា។ សែលកាតគឺជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយនៅកម្ពុជាដែលមានអតិថិជនជាង ៤ លាននាក់ ជាមួយនឹងសេវាគ្របដណ្តប់ទូទាំងប្រទេស និងបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរឈានមុខគេក្នុងទីផ្សារក្នុងការផ្ដល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។

**អំពី WOWNOW:** WOWNOW គឺជាកម្មវិធីផ្ដល់សេវាកម្មដំបូងគេដែលមានមុខងារដ៏សម្បូរបែបនៅកម្ពុជា។ សេវាកម្មទាំងនោះមានដូចជា ការបញ្ជាទិញអាហារ សេវាកម្មមធ្យោបាយធ្វើដំណើរ ទំនិញអនឡាញ សេវាកម្មទូទាត់ប្រាក់ និងសេវាកម្មកក់កន្លែង។ លើសពីនេះទៅទៀត ក៏មាននូវសេវាកម្មផ្សេងៗបន្ថែមទៀតដូចជា ការបញ្ចូលទឹកប្រាក់ក្នុងហ្គេមតាមកម្មវិធី សេវាកម្មទេសចរណ៍ និងបញ្ចូលកាតទូរស័ព្ទផងដែរ។ បច្ចុប្បន្ន មានដៃគូសហការជាហាងទំនិញ និងអាហារជាង ៣ ម៉ឺនហាង និងអ្នកបើកបរជាច្រើនដែលកំពុងបម្រើការដើម្បីផ្ដល់សេវាកម្មទៅកាន់អតិថិជនក្នុងប្រទេសកម្ពុជាទូទាំងប្រទេស។ ក្រុមហ៊ុន WOWNOW បានពង្រីក និងបម្រើសេវាកម្មនៅក្នុង ៧ ខេត្ត-ក្រុងនៃប្រទេសកម្ពុជា ហើយបានប្តេជ្ញាចិត្តក្នុងការប្រើប្រាស់គំរូសម្ព័ន្ធឌីជីថលឈានមុខគេ ដើម្បីកែប្រែរចនាបថជីវិតឱ្យកាន់តែងាយស្រួល ទៅកាន់ទីផ្សារនៃប្រទេសផ្សេងៗក្នុងអាស៊ីអាគ្នេយ៍ផងដែរ។ សូមសាកល្បងទទួលយកអត្ថប្រយោជន៍ពីជីវិតក្នុងសម័យអនឡាញ អ្វីៗគ្រប់យ៉ាងគឺស្ថិតក្នុង WOWNOW SUPER APP!

administrator

Related Articles