ហ្វីលីពីន​សន្យា​បន្ត​គាំទ្រ​ទីម័រ​បូព៌ា​ ដើម្បី​ពង្រឹង​សហគមន៍​អាស៊ាន​ទាំងមូល

ហ្វីលីពីន​សន្យា​បន្ត​គាំទ្រ​ទីម័រ​បូព៌ា​ ដើម្បី​ពង្រឹង​សហគមន៍​អាស៊ាន​ទាំងមូល

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand R. Marcos Jr. ដែលត្រៀមខ្លួននឹងឡើងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦ បានប្រកាសកាលពីថ្ងៃសុក្រថា នឹងបន្តគាំទ្រទីម័រខាងកើត ដែលជាសមាជិកទី១១ និងថ្មីបំផុតរបស់អាស៊ាន ដើម្បីជួយពង្រឹង និងបង្កើនភាពធន់របស់ប្លុកតំបន់នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន (PNA)។

President Ferdinand R. Marcos Jr. with Malaysian PM Anwar Ibrahim
ក្នុងរូបភាព៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (ឆ្វេង) និង ប្រធានាធិបតីហ្វីលីពីន លោក Ferdinand R. Marcos Jr. (រូបភាព៖ BERNAMA)

ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ានលើកទី១៣ (ALAWMM) នៅទីក្រុងម៉ានីល ប្រធានាធិបតី Marcos បានគូសបញ្ជាក់អំពីតួនាទីយ៉ាងសកម្មរបស់ហ្វីលីពីនក្នុងការកសាងសហគមន៍អាស៊ានមួយដែលរួបរួម ដោយផ្អែកលើគោលការណ៍យុត្តិធម៌ ទំនុកចិត្តគ្នាទៅវិញទៅមក និងនីតិរដ្ឋ។

លោក Marcos ត្រូវបានដកស្រង់សម្តីថា៖ «ហ្វីលីពីនសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើការជាមួយរដ្ឋសមាជិកទាំងអស់ ដើម្បីឆ្ពោះទៅរកអាស៊ានដែលកាន់តែរឹងមាំ និងមានភាពធន់។ យើងក៏ទន្ទឹងរង់ចាំពង្រីកការគាំទ្រនេះទៅកាន់ដៃគូថ្មីបំផុតរបស់យើងគឺទីម័រខាងកើត ហើយត្រៀមខ្លួនជាស្រេចដើម្បីជួយពួកគេនៅពេលពួកគេត្រៀមខ្លួនចូលរួមជាមួយស្ថាប័នច្បាប់របស់យើង»។

លោកបានបន្តបន្ថែមថា៖ «ពិតណាស់ អាស៊ាននឹងរឹងមាំបានលុះត្រាតែមានការចូលរួមពីសមាជិកគ្រប់រូប គ្រប់រដ្ឋសមាជិកទាំងអស់ ហើយយើងតែងតែផ្ដល់តម្លៃដល់គ្រប់សំឡេងទាំងអស់នៅក្នុងកិច្ចប្រជុំ»។

នេះជាលើកទីមួយហើយដែលទីម័រខាងកើតបានចូលរួមក្នុងកិច្ចប្រជុំ ALAWMM ចាប់តាំងពីប្រទេសនេះបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។

ALAWMM ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៦ ដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់ការពិភាក្សា និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋមន្ត្រីយុត្តិធម៌ អគ្គមេធាវី និងលេខាធិការយុត្តិធម៌នៃបណ្ដារដ្ឋសមាជិកអាស៊ាន។

administrator

Related Articles