អន្តរជាតិ ៖ សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើប្រទេសថៃ! នេះបើយោងតាមការផ្សាយក្ដៅៗពីទូរទស្សន៍ Amarin News បានឱ្យដឹងថា អនុតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសផ្អាកការចរចាពន្ធគយជាមួយថៃជាបណ្ដោះអាសន្ន។ ការផ្អាកនេះ គឺដើម្បីទាមទារឱ្យលោក អនុទិន ចាន់វីរគុល អនុរដ្ឋមន្ត្រីថៃ អនុវត្តតាមសេចក្តីថ្លែងការណ៍សន្តិភាពថៃ-កម្ពុជា។

ជុំវិញបញ្ហានេះ ក្រសួងការបរទេសថៃបានសម្ដែងការខកចិត្តជាខ្លាំង ចំពោះជំហររបស់សហរដ្ឋអាមេរិកដែលបានយកបញ្ហានេះមកលាយឡំ មិនបានបែងចែក និងមិនបានផ្ដោតលើផលប្រយោជន៍រួមផ្នែកពាណិជ្ជកម្មជាចម្បងនោះទេ។
