រន្ធត់ណាស់! ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ១២ខ្នង ក្លាយជាផេះដីទាំងព្រឹកនៅភ្នំពេញ។

រន្ធត់ណាស់! ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ១២ខ្នង ក្លាយជាផេះដីទាំងព្រឹកនៅភ្នំពេញ។

ភ្នំពេញ៖ រាជធានីភ្នំពេញត្រូវប្រឈមនឹងហេតុការណ៍អគ្គិភ័យដ៏សោកសៅមួយទៀត កាលពីវេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដោយសារការសង្ស័យឆ្លងចរន្តអគ្គិសនី បានបង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នង ឆាបឆេះខ្ទេចខ្ទីគ្មានសល់ទាំងស្រុង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅចំណុចគល់ស្ពានអាកាសមរតកតេជោ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោយផ្ទះកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបានធុំក្លិនឆ្ងៀមផ្សែងយ៉ាងខ្លាំង។ ភ្លាមៗនោះ ក៏នាំគ្នាស្ទុះរត់ចេញមកមើល ហើយប្រទះឃើញផ្សែងខ្មៅលាយឡំជាមួយអណ្តាតភ្លើង កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ។


ខណៈនោះ ប្រជាពលរដ្ឋបាននាំគ្នាជួយយកទឹកពន្លត់ដែរ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ ដោយសារអគ្គិភ័យបានរាលដាលយ៉ាងឆាប់រហ័ស លាយឡំនឹងខ្យល់បក់មកខ្លាំងផងនោះ ទើបពួកគាត់ប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចដើម្បីសុំអន្តរាគមន៍ជាបន្ទាន់។


ចំពោះអគ្គិភ័យខាងលើនេះដែរ ត្រូវបានគេបញ្ជាក់ថាបានឆាបឆេះផ្ទះប្រក់ស័ង្កសីចំនួន ១២ខ្នង អស់ទាំងស្រុង។ ភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ក្នុងនោះមានទាំងរថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ និងរថយន្តជំនួយពីទីក្រុង ត្រូវបានប្រើប្រាស់ដើម្បីបាញ់ពន្លត់រហូតរលត់ជាស្ថាពរ។


សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា មូលហេតុនៃអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព។

administrator

Related Articles