ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការចាប់ខ្លួននេះធ្វើឡើងនៅចំណុចផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ មាឃ ម៉ារ៉ាឌី ភេទប្រុស មុខរបរជាជាងជួសជុលរថយន្ត មានទីលំនៅផ្ទះលេខ ១៣ ផ្លូវរទេះភ្លើង ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ករណីហិង្សានេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចហាងម៉ាស្សា និងកោសជប់មួយកន្លែង ស្ថិតនៅផ្លូវរទេះភ្លើង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។
ដោយ ៖ ភារ៉ា ដង្កោ
