ស៊ីម៉ាក់​បោសសម្អាតមីនជិត ១.៥ម៉ឺនហិកតា រកឃើញគ្រាប់ជាង ៤ម៉ឺនគ្រាប់ ត្រឹម១០ខែដើមឆ្នាំ២០២៥!

ស៊ីម៉ាក់​បោសសម្អាតមីនជិត ១.៥ម៉ឺនហិកតា រកឃើញគ្រាប់ជាង ៤ម៉ឺនគ្រាប់ ត្រឹម១០ខែដើមឆ្នាំ២០២៥!

ភ្នំពេញ៖ ក្រោមការដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) លោក ហេង រតនា អង្គភាពស៊ីម៉ាក់បានបន្តសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ត្រឹមរយៈពេល ១០ខែ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥នេះ ស៊ីម៉ាក់បានបោសសម្អាតផ្ទៃដីចម្ការមីនបានទំហំយ៉ាងធំធេងដល់ទៅ ១៤ ៣៩៧ ហិកតា។ ស៊ីម៉ាក់

ក្នុងរយៈពេលដូចគ្នានេះ ក្រុមការងារជំនាញរបស់ស៊ីម៉ាក់ក៏បានរកឃើញ និងកម្ទេចគ្រាប់មីន រួមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ៤៣ ៩១៦ គ្រាប់ ដែលបានបង្កប់ខ្លួនបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋជាច្រើនទសវត្សរ៍មកហើយ។ លោក ហេង រតនា បានសង្កត់ធ្ងន់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា សមិទ្ធផលទាំងនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការឆ្ពោះទៅរកកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ ស៊ីម៉ាក់ ស៊ីម៉ាក់

បន្ថែមពីលើប្រតិបត្តិការបោសសម្អាត ស៊ីម៉ាក់ក៏បានយកចិត្តទុកដាក់ខ្ពស់លើការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់សហគមន៍ដែលរងផលប៉ះពាល់។ ជាក់ស្ដែង ក្នុងរយៈពេល ១០ខែនេះ អង្គភាពបានបើកវគ្គអប់រំចំនួន ២១ ៧៨៨លើក និងបានអប់រំតាមខ្នងផ្ទះបានចំនួន ១ ០៥២ ៤៣៨ ខ្នងផ្ទះ។ ជាលទ្ធផល មានប្រជាពលរដ្ឋសរុបចំនួន ២ ២២០ ៩៥០ នាក់ បានចូលរួមទទួលព័ត៌មានអប់រំយ៉ាងទូលំទូលាយ។ ស៊ីម៉ាក់ ស៊ីម៉ាក់

ដោយឡែក សម្រាប់តំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមសៀមឈ្លានពាន ជាពិសេសនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ស៊ីម៉ាក់ក៏បានពន្លឿនការងារជាច្រើនផងដែរ។ ក្នុងនោះ មានការបើកវគ្គផ្សព្វផ្សាយអប់រំដល់ជនភៀសខ្លួនជាង ២៣០លើក ជាមួយអ្នកចូលរួមជិត ៤០០ ០០០នាក់។ ស៊ីម៉ាក់ ស៊ីម៉ាក់

លើសពីនេះ ក្រុមការងារបានចុះស្រាវជ្រាវ និងដាក់ស្លាកសញ្ញាបញ្ចប់ភូមិគោលដៅចំនួន ៦៦ភូមិ ក្នុងចំណោម ៧៧ភូមិដែលរងផលប៉ះពាល់។ ភូមិនៅជួរមុខចំនួន ១១ទៀត កំពុងស្ថិតក្នុងការស្រាវជ្រាវបន្ត។ សរុបមក បានរកឃើញទីតាំងភស្តុតាងចំនួន ៣ ៥៨៦ករណី (ជាគ្រាប់ ឬទីតាំង) និងកំណត់អត្តសញ្ញាណតំបន់ចម្ការគ្រាប់ចំនួន ១ ៧៥៤ ពហុកោណ ស្មើនឹងផ្ទៃដីទំហំសរុប ១ ០៩៣គីឡូម៉ែត្រក្រឡា។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ៕ ស៊ីម៉ាក់ ស៊ីម៉ាក់ ស៊ីម៉ាក់ ស៊ីម៉ាក់

administrator

Related Articles