បន្ធូរបន្ថយភាពណែនណាន់តាន់តាប់! ជនជាប់ឃុំ១២នាក់ ត្រូវបានផ្ទេរទៅមណ្ឌលអប់រំកែប្រែទី៣ ដោយមានការអនុញ្ញាតពីឯកឧត្តម ស សុខា

បន្ធូរបន្ថយភាពណែនណាន់តាន់តាប់! ជនជាប់ឃុំ១២នាក់ ត្រូវបានផ្ទេរទៅមណ្ឌលអប់រំកែប្រែទី៣ ដោយមានការអនុញ្ញាតពីឯកឧត្តម ស សុខា

ត្រពាំង​ផ្លុ​ង ៖ ជនជាប់ឃុំចំនួន ១២នាក់ ត្រូវបានផ្ទេរចេញពីមណ្ឌលអប់រំកែប្រែទី៤ មកបន្តឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី៣ ដើម្បីចូលរួមចំណែកក្នុងការបន្ធូរបន្ថយភាពចង្អៀតណែន។ នេះបើយោងតាមការប្រកាសរបស់ផេកអគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
Prison transfer image 1
អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់បន្ថែមថា ការផ្ទេរនេះបានធ្វើឡើងដោយមានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
Prison transfer image 2
កម្លាំងនាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយកម្លាំងមណ្ឌលអប់រំកែប្រែទី៤ បានរួមគ្នាអនុវត្តការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំទាំង ១២នាក់នេះ ប្រកបដោយសុវត្ថិភាពខ្ពស់។
Prison transfer image 3
ប្រតិបត្តិការនេះ គឺស្ថិតក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ដោយលោកវរអគ្គានុរក្សថ្នាក់លេខ១ សោម បញ្ញា ប្រធានការិយាល័យសន្តិសុខពន្ធនាគារ ដែលបានធានាថាដំណើរការទាំងមូលប្រព្រឹត្តទៅដោយរលូន និងគ្មានឧបសគ្គ។
Prison transfer image 4
Prison transfer image 5

administrator

Related Articles