រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ បញ្ជាក់ពីករណីមរណភាពបុរសម្នាក់ អាយុ ២២ឆ្នាំ រស់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយសារជំងឺផ្តាសាយបក្សី (H5N1)។
បើតាមការបញ្ជាក់របស់ក្រសួង អ្នកជំងឺរូបនេះមានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ។ ករណីនេះជាការដាស់តឿនឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្តាសាយបក្សី ដែលនៅតែជាក្តីបារម្ភផ្នែកសុខភាពសាធារណៈ។
