ធ្វេសប្រហែសមួយភ្លែត! ទុកម៉ូតូភ្លេចដកសោ ត្រូវចោរ២នាក់ឡើងជិះគេចខ្លួនបាត់យ៉ាងលឿន

ធ្វេសប្រហែសមួយភ្លែត! ទុកម៉ូតូភ្លេចដកសោ ត្រូវចោរ២នាក់ឡើងជិះគេចខ្លួនបាត់យ៉ាងលឿន

ភ្នំពេញ៖ ករណីចោរកម្មបានកើតឡើងយ៉ាងគគ្រឹកគគ្រេង ដោយយុវជនម្នាក់បានទុកម៉ូតូនៅមុខហាងហើយភ្លេចដកសោចេញ ស្រាប់តែមានជនសង្ស័យពីរនាក់បានឃើញឱកាសល្អ ក៏ឡើងបញ្ឆេះម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្ដង។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូដែលជនសង្ស័យលួចយកទៅនោះម៉ាកហុងដាឌ្រីម (Honda Dream) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HN-8755។ ម្ចាស់ម៉ូតូត្រូវបានគេស្គាល់ឈ្មោះ លាង វិសាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅមុខហាងដែលខ្លួនកំពុងធ្វើការ ហើយបានភ្លេចដកសោចេញពីម៉ូតូ។ មួយសន្ទុះក្រោយមក ស្រាប់តែមានជនសង្ស័យចំនួន២នាក់បានជិះម៉ូតូមួយគ្រឿងមកឈប់ក្បែរម៉ូតូរបស់ជនរងគ្រោះ។

បន្ទាប់មក ជនសង្ស័យម្នាក់បានដើរមកឡើងជិះម៉ូតូទៅបាត់តែម្ដង។ ភ្លាមនោះ ជនរងគ្រោះបានព្យាយាមដេញតាមដែរ តែមិនទាន់ឡើយ។

ក្រោយកើតហេតុ ជនរងគ្រោះមិនបាននៅស្ងៀមឡើយ ក៏បានសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច ដើម្បីស្រាវជ្រាវរកជនដៃដល់ និងម៉ូតូដែលបាត់បង់យកមកវិញ។

ដោយ៖ សុខា សែនជ័យ

administrator

Related Articles