ជីប ម៉ុង ២៧១ មេហ្គា ម៉ល បង្កើតមជ្ឈមណ្ឌល «Edutainment» បណ្ដុះបណ្ដាលកុមារ និងពង្រឹងចំណងគ្រួសារ ជាមួយដៃគូថ្មី ៣!

ជីប ម៉ុង ២៧១ មេហ្គា ម៉ល បង្កើតមជ្ឈមណ្ឌល «Edutainment» បណ្ដុះបណ្ដាលកុមារ និងពង្រឹងចំណងគ្រួសារ ជាមួយដៃគូថ្មី ៣!

រាជធានីភ្នំពេញ ៖ លើសពីការក្លាយជាមជ្ឈមណ្ឌលទំនិញលំដាប់អន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានឈានមួយជំហានទៀតក្នុងការកែប្រែខ្លួនទៅជាមជ្ឈមណ្ឌល «Edutainment» ដ៏ទំនើបមួយ! ដើម្បីសម្រេចចក្ខុវិស័យនេះ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានចាប់ដៃគូសហការជាមួយស្ថាប័នធំៗចំនួន ៣ រួមមាន៖ សាលារៀនលំដាប់អន្តរជាតិ Authentic Advanced Academy (AAA) មជ្ឈមណ្ឌលកម្សាន្តសម្រាប់កុមារ Funderland និងក្រុមហ៊ុន Baby Outlet ។ កិច្ចសហការដ៏ពិសេសនេះ មានគោលបំណងផ្ដល់នូវបទពិសោធន៍ដ៏សម្បូរបែប បណ្ដុះបណ្ដាលភាពឆ្លាតវៃដល់កុមារ និងពង្រឹងភាពស្និទ្ធស្នាលរវាងមាតាបិតា និងកូនៗ ក្នុងបរិយាកាសតែមួយ។

លោកជំទាវ លី សុខឆេង អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ក្នុងឱកាសប្រកាសជាផ្លូវការអំពីកិច្ចសហការនេះថា៖ «ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល កំពុងបន្តបេសកកម្មកសាងម៉ាកយីហោខ្មែរមួយនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលកម្សាន្ត និងអប់រំដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជា ក៏ដូចជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ យើងនឹងខិតខំប្រឹងប្រែងរក្សាគោលជំហរដឹកនាំ និងកសាងទំនុកចិត្តដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យមានជំនឿលើម៉ាកយីហោខ្មែរ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរពិតៗ ជាក់ស្ដែងដូចជាសមិទ្ធផល «ភូមិខ្មែរអ្នកធ្វើ»»។

លោកជំទាវអគ្គនាយិកាបានបន្តបញ្ជាក់ទៀតថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ យើងនឹងឃើញវត្តមានរបស់ដៃគូពាណិជ្ជកម្មទាំងអស់នេះ នៅជាន់ទី ២ នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាការផ្លាស់ប្តូរ Floor Concept ទៅជា Edutainment Concept យ៉ាងពេញលេញ។ នេះមានន័យថា នឹងមានទាំងសាលារៀន និងកន្លែងលេងកម្សាន្តសម្រាប់សិស្ស និងសមាជិកគ្រួសារទាំងអស់។


ការរីកចម្រើនទាំងនេះ បានបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន ជីប ម៉ុង រីថែល មិនត្រឹមតែជាអ្នកដឹកនាំក្នុងវិស័យផ្សារទំនើបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូសហការដែលមានចក្ខុវិស័យវែងឆ្ងាយ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។



សម្រាប់ព័ត៌មានបន្ថែម ឬការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖ +855 93 922 888 , +855 66 401 222, +855 87 322 522 ៕ អត្ថបទសហការ

administrator

Related Articles