(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (CMF) លើកទី៤៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងប្រារព្ធធ្វើឡើងនៅទីក្រុងគីហ្គាលី សាធារណរដ្ឋរវ៉ាន់ដា។
ការអញ្ជើញចូលរួមរបស់លោកឧបនាយករដ្ឋមន្ត្រី គឺតបតាមការអញ្ជើញដោយផ្ទាល់ពីលោក Jean-Noël BARROT រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង រួមជាមួយលោក Olivier J.P. NDUHUNGIREHE រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋរវ៉ាន់ដា។
ការចូលរួមនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនិយាយភាសាបារាំង និងពង្រឹងទំនាក់ទំនងការទូតអន្តរជាតិ។ 
