ក្ដៅៗ! មេប៉ុស្តិ៍ព្រែកតាអី ស្រុកស្វាយទាប ត្រូវដកបញ្ឈរជើងភ្លាមៗ ក្រោយប្រើសម្ដីមិនសមរម្យលើពលរដ្ឋរងគ្រោះ

ក្ដៅៗ! មេប៉ុស្តិ៍ព្រែកតាអី ស្រុកស្វាយទាប ត្រូវដកបញ្ឈរជើងភ្លាមៗ ក្រោយប្រើសម្ដីមិនសមរម្យលើពលរដ្ឋរងគ្រោះ

(ស្វាយរៀង)៖ ករណីមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ស្រុកស្វាយទាប លោកអនុសេនីយ៍ឯក សុខ សំណាង ដែលបានប្រើប្រាស់សម្ដីមិនសមរម្យទៅលើប្រជាពលរដ្ឋរងគ្រោះ ខណៈពួកគាត់ទៅប្ដឹងករណីចោរលួចម៉ូតូ ពេលនេះត្រូវបានលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ចេញបញ្ជាដកបញ្ឈរជើងជាបន្ទាន់ហើយ។

Police Chief

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានថ្លែងប្រាប់បណ្ដាញព័ត៌មានយ៉ាងច្បាស់ៗថា លោកអនុសេនីយ៍ឯក សុខ សំណាង ត្រូវតែដកបញ្ឈរជើង ហើយតម្រូវឲ្យទៅបង្ហាញមុខនៅផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបំភ្លឺ និងអនុវត្តតាមនីតិវិធី។

សូមរំលឹកផងដែរថា លោកអនុសេនីយ៍ឯក សុខ សំណាង បានក្លាយជាប្រធានបទក្ដៅ និងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីមានវីដេអូបង្ហាញថា គាត់បានប្រើពាក្យសម្ដីមិនសមរម្យ ថែមទាំងស្ដីបន្ទោសទៅកាន់ស្ដ្រីម្នាក់ដែលរងគ្រោះថ្នាក់ ដោយចោរលួចម៉ូតូ ហើយទៅប្ដឹងលោកដល់ប៉ុស្តិ៍។ សកម្មភាពនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។ ផ្ដល់សិទ្ធិដោយ៖ Freshnews

administrator

Related Articles