ក្តៅៗ! ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ទូទាំងប្រទេស ឃាត់ខ្លួនជនសង្ស័យ ៣១នាក់ ក្នុង ១៣ករណី នាថ្ងៃទី១៦ វិច្ឆិកានេះ!

ក្តៅៗ! ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ទូទាំងប្រទេស ឃាត់ខ្លួនជនសង្ស័យ ៣១នាក់ ក្នុង ១៣ករណី នាថ្ងៃទី១៦ វិច្ឆិកានេះ!

ភ្នំពេញ៖ គ្រឿងញៀន! ជាមហន្តរាយបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក កុំពាក់ព័ន្ធឱ្យសោះ! នេះជាសារដាស់តឿនរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចជំនាញទូទាំងប្រទេសកម្ពុជា បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនដ៏កក្រើកចំនួន ១៣ករណី ដោយឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុប ៣១នាក់ (ស្រី ១នាក់)។

របាយការណ៍បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមជនសង្ស័យទាំង ៣១នាក់នោះ រួមមាន៖ ករណីជួញដូរ ១ករណី ឃាត់ខ្លួនបាន ៦នាក់, ករណីដឹកជញ្ជូន និងរក្សាទុក ៧ករណី ឃាត់ខ្លួនបាន ១៣នាក់, និងករណីប្រើប្រាស់ ៥ករណី ឃាត់ខ្លួនបាន ១២នាក់ (ស្រី ១នាក់)។

មិនតែប៉ុណ្ណោះ វត្ថុតាងដែលចាប់បានសរុបក្នុងថ្ងៃទី១៦ ខែវិច្ឆិកានោះ រួមមាន ៖ មេតំហ្វេតាមីន ប្រភេទម៉ាទឹកកក (Ice) មានទម្ងន់ស្មើនឹង ៣៤,២៧ក្រាម។

ប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះ មានការចូលរួមពីកម្លាំងនគរបាលជាតិ ៥អង្គភាព រួមមាន៖

* នគរបាលខេត្តកំពង់ធំ៖ បង្ក្រាបករណីរក្សាទុក ១ករណី ឃាត់ ២នាក់ និងករណីប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់ (ស្រី ១នាក់) ព្រមទាំងរឹបអូស Ice បាន ០,១៧ក្រាម។
* នគរបាលខេត្តកំពត៖ បង្ក្រាបករណីរក្សាទុក ២ករណី ឃាត់ ៥នាក់ និងអនុវត្តដីកាចាប់ខ្លួន ១ករណី រឹបអូស Ice បាន ៣,២១ក្រាម។
* នគរបាលខេត្តក្រចេះ៖ បង្ក្រាបករណីរក្សាទុក ២ករណី ឃាត់ ៣នាក់ រឹបអូស Ice បាន ៣,៤៨ក្រាម។
* នគរបាលខេត្តព្រៃវែង៖ បង្ក្រាបករណីជួញដូរ ១ករណី ឃាត់ ៦នាក់ និងករណីប្រើប្រាស់ ១ករណី ឃាត់ ២នាក់ រឹបអូស Ice បាន ២២,៣៨ក្រាម។
* នគរបាលខេត្តស្ទឹងត្រែង៖ បង្ក្រាបករណីរក្សាទុក ១ករណី ឃាត់ ២នាក់ រឹបអូស Ice បាន ០,១១ក្រាម។

ការបង្រ្កាបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសន្តិសុខសង្គម និងសុខុមាលភាពប្រជាពលរដ្ឋ។

ដោយ៖ តារា

administrator

Related Articles