លោក ហ៊ុន ម៉ានី ត្រៀមអញ្ជើញជាអធិបតីបើកសិក្ខាសាលាធំស្តីពីបទពិសោធគ្រប់គ្រង និងសេវាសាធារណៈ នៅខេត្តកោះកុង ព្រឹកស្អែក!

លោក ហ៊ុន ម៉ានី ត្រៀមអញ្ជើញជាអធិបតីបើកសិក្ខាសាលាធំស្តីពីបទពិសោធគ្រប់គ្រង និងសេវាសាធារណៈ នៅខេត្តកោះកុង ព្រឹកស្អែក!

ខេត្តកោះកុង ៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយនឹងប្រព្រឹត្តទៅនៅព្រឹកស្អែកនេះ! លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដើម្បីបើកសិក្ខាសាលាចែករំលែកបទពិសោធដ៏មានតម្លៃ ស្តីពីការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ។ ព្រឹត្តិការណ៍នេះ ផ្តោតសំខាន់លើជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែក ដែលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ និងកម្រិត២។ ពិធីនេះនឹងប្រព្រឹត្តទៅយ៉ាងអធិកអធម នៅសាលមហោស្រពខេត្តកោះកុង។

វត្តមានមន្ត្រីរាជការជាន់ខ្ពស់ តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាប្រធានមន្ទីរពេទ្យទូទាំងប្រទេស នឹងប្រមូលផ្តុំគ្នានៅខេត្តកោះកុង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានយ៉ាងទូលំទូលាយ។ គោលបំណងគឺដើម្បីពង្រឹងគុណភាព និងភាពជាគំរូ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ នេះជាឱកាសមាសសម្រាប់អ្នកចូលរួមទាំងអស់ ក្នុងការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបម្រើប្រជាជនប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត៕

ដោយ ៖ សិលា

administrator

Related Articles