ឃាត់ខ្លួនបានហើយ! ជនសង្ស័យសម្លាប់ និងរំលោភបុគ្គលិកមីក្រូហិរញ្ញវត្ថុ រួចកប់សពយ៉ាងឃោរឃៅនៅកំពង់ធំ

ឃាត់ខ្លួនបានហើយ! ជនសង្ស័យសម្លាប់ និងរំលោភបុគ្គលិកមីក្រូហិរញ្ញវត្ថុ រួចកប់សពយ៉ាងឃោរឃៅនៅកំពង់ធំ

កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនបានហើយជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីរំលោភសម្លាប់បុគ្គលិកផ្ដល់ប្រាក់កម្ចីក្រៅប្រព័ន្ធយ៉ាងសាហាវឃោរឃៅ នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចលើភ្នំទ្រប់ ភូមិខ្លុង សង្កាត់អូតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

Crime scene investigation

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ តាមចម្លើយសារភាពបឋម ជនសង្ស័យរូបនេះបានសារភាពថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ហ៊ឹម ទីណា ភេទស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកផ្ដល់ប្រាក់កម្ចីក្រៅប្រព័ន្ធ (អង្គារអង្ករគ្រួសារខ្មែរ) បានមកទារប្រាក់ពីម្ដាយរបស់ខ្លួន។ នៅពេលនោះម្ដាយមិននៅផ្ទះ ជនសង្ស័យបានលួងលោមជនរងគ្រោះឱ្យចូលទៅក្នុងផ្ទះ រួចក៏ធ្វើសកម្មភាពចាប់ខ្ទប់មុខ និងវាយសម្លាប់តែម្ដង។ ក្រោយពីបានសម្លាប់ហើយ ជនដៃដល់ក៏បានរំលោភសពជនរងគ្រោះ រួចយកទៅកប់បំបាត់ដាននៅក្រោយផ្ទះរបស់ខ្លួន។

Suspect's photo

ករណីឃាតកម្មដ៏សាហាវនេះបានបែកធ្លាយ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីឪពុករបស់ជនរងគ្រោះបានបាត់ដំណឹងកូន ហើយបានទៅស្វែងរកដល់ផ្ទះជនសង្ស័យ។ លុះឃើញដីមានស្នាមកាប់ដូចកប់ថ្មីៗ ក៏មានការសង្ស័យ រួចប្ដឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។ ពេលកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ធ្វើការជីករក ក៏ប្រទះឃើញសពជនរងគ្រោះពិតប្រាកដមែន។

Discovery of the body

ជនរងគ្រោះឈ្មោះ ហ៊ឹម ទីណា មានទីលំនៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ឪពុកម្ដាយរបស់ជនរងគ្រោះបានបាត់ដំណឹងកូននៅវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយបានព្យាយាមទាក់ទងតាមទូរស័ព្ទតែមិនចូល។ បន្ទាប់ពីស្វែងរកមិនឃើញ ក៏សម្រេចចិត្តដាក់ពាក្យប្ដឹងសមត្ថកិច្ចរដ្ឋបាលឃុំស្វាយភ្លើងឱ្យជួយរក។

Investigation team

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

administrator

Related Articles