អគ្គិភ័យឆាបឆេះផ្ទះ ១២ខ្នង នៅខណ្ឌមានជ័យ ផ្អើលទាំងព្រឹក សង្ស័យឆ្លងចរន្តអគ្គិសនី

អគ្គិភ័យឆាបឆេះផ្ទះ ១២ខ្នង នៅខណ្ឌមានជ័យ ផ្អើលទាំងព្រឹក សង្ស័យឆ្លងចរន្តអគ្គិសនី

ភ្នំពេញ ៖ អគ្គិភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះផ្ទះឈើប្រក់ស័ង្កសីចំនួន ១២ខ្នងជាប់ៗគ្នាទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ជាបន្ទាន់។ ភ្លើងឆេះផ្ទះ
ហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចគល់ស្ពានអាកាសមរតកតេជោ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោយផ្ទះកើតហេតុបានរៀបរាប់ថា មុនពេលកើតហេតុ ពួកគេបានធុំក្លិនឆ្អាបផ្សែង ហើយភ្លាមៗក៏នាំគ្នាស្ទុះរត់ចេញមកមើល ក៏ប្រទះឃើញផ្សែងខ្មៅហុយទ្រលោមលាយឡំនឹងអណ្តាតភ្លើងកំពុងឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ។ ភ្លើងឆេះផ្ទះ ខណៈនោះ ប្រជាពលរដ្ឋបាននាំគ្នាជួយយកទឹកពន្លត់ដែរ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ ទើបសម្រេចចិត្តរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះអន្តរាគមន៍ជាបន្ទាន់។ ភ្លើងឆេះផ្ទះ

អគ្គិភ័យខាងលើនេះបានឆាបឆេះផ្ទះប្រក់ស័ង្កសីចំនួន ១២ខ្នងអស់ទាំងស្រុង ហើយដើម្បីបាញ់ពន្លត់ឱ្យរលត់ជាស្ថាពរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ១២គ្រឿង រថយន្តពន្លត់អគ្គិភ័យ ក្នុងនោះមានរថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងរថយន្តជំនួយពីទីក្រុងនរាផងដែរ។ រថយន្តពន្លត់អគ្គិភ័យ

ចំពោះមូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូងថា សង្ស័យបណ្តាលមកពីករណីឆ្លងចរន្តអគ្គិសនី។ កន្លែងកើតហេតុ

ដោយ៖ សុខា សែនជ័យ

administrator

Related Articles