រដ្ឋមន្ត្រីវប្បធម៌ជួបផលិតករភាពយន្តបារាំង ត្រៀមថតឯកសារបង្ហាញសក្ដានុពលកម្ពុជា

រដ្ឋមន្ត្រីវប្បធម៌ជួបផលិតករភាពយន្តបារាំង ត្រៀមថតឯកសារបង្ហាញសក្ដានុពលកម្ពុជា

(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក Michael Damon និងលោក Yves Deria ដែលជាផលិតករភាពយន្តដ៏ល្បីល្បាញមកពីប្រទេសបារាំង ដើម្បីពិភាក្សាលម្អិតអំពីគម្រោងរៀបចំថតភាពយន្តឯកសារនៅកម្ពុជា។

ជំនួបពិភាក្សានៅទីស្ដីការក្រសួងនេះ បានផ្តោតសំខាន់លើការបង្ហាញពីសក្តានុពល និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ រួមមាន វិស័យវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចជាដើម ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការផលិតភាពយន្តឯកសារនេះ។

ក្នុងឱកាសនោះ ក្រុមផលិតករភាពយន្តបារាំងបានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះភាពសម្បូរបែបនៃវប្បធម៌ប្រពៃណីខ្មែរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់នូវព័ត៌មានលម្អិត និងគ្រប់ជ្រុងជ្រោយ ដែលនឹងក្លាយជាទិន្នន័យដ៏មានតម្លៃសម្រាប់ខ្លឹមសារភាពយន្តឯកសារនេះ។ ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានសន្យាថា នឹងត្រៀមខ្លួនជាស្រេចក្នុងការសហការយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងភាពយន្តឯកសារនេះអាចដំណើរការទៅបានដោយរលូន និងទទួលបានជោគជ័យនាពេលអនាគត។

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

administrator

Related Articles