អាមេរិក​បង្កក​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ​ថៃ រង់ចាំ​ការ​គោរព​សេចក្តី​ប្រកាស​សន្តិភាព!

អាមេរិក​បង្កក​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ​ថៃ រង់ចាំ​ការ​គោរព​សេចក្តី​ប្រកាស​សន្តិភាព!

អន្តរជាតិ ៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Nikorndej Plangkura អគ្គនាយក​នាយកដ្ឋាន​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ បាន​ប្រកាស​ថា ប្រទេស​ថៃ​បាន​ទទួល​ការ​ជូនដំណឹង​ពី​អនុប្រធាន​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក កាលពី​យប់មិញ​ថា អាមេរិក​បាន​ស្នើសុំ​ផ្អាក​កិច្ចចរចា​បណ្តោះអាសន្ន​លើ​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រៀបធៀប​ថៃ-អាមេរិក។ ការចរចា​នេះ​នឹង​បន្ត​ឡើងវិញ លុះត្រា​ណា​តែ​ប្រទេស​ថៃ​បាន​សន្យា​គោរព​តាម​សេចក្តី​ប្រកាស​រួម។ លោក​បាន​សង្ឃឹម​ថា នឹង​រក​ឃើញ​ដំណោះស្រាយ​ឆាប់រហ័ស។

លោក Nikorndej បាន​បន្ត​ទៀត​ថា ប្រទេស​ថៃ​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ជំហរ​របស់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​លើ​បញ្ហា​នេះ។ ថៃ​បាន​អះអាង​ជា​បន្តបន្ទាប់​ថា បញ្ហា​សន្តិសុខ និង​សុវត្ថិភាព ជាពិសេស​បញ្ហា​ទ្វេភាគី​រវាង​ថៃ និង​កម្ពុជា ត្រូវតែ​ពិចារណា​ដាច់ដោយឡែក​ពី​បញ្ហា​ពាណិជ្ជកម្ម ដែល​ជា​បញ្ហា​ទ្វេភាគី​មាន​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ថៃ និង​សហរដ្ឋអាមេរិក។

ដោយ៖ សិលា

administrator

Related Articles