កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា និង​ប្លន់​បាន​២០​នាក់​ក្នុង​រយៈពេល​៤​ថ្ងៃ​!

កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា និង​ប្លន់​បាន​២០​នាក់​ក្នុង​រយៈពេល​៤​ថ្ងៃ​!

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ជា​ក្មេង​ទំនើង​ចំនួន​២០​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ហិង្សា និង​កាប់​ប្លន់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បង្ហាញមុខ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ បន្ទាប់ពី​ប្រតិបត្តិការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៤​ថ្ងៃ។ ក្នុង​នោះ ក៏​មាន​វត្ថុ​តាង​មួយ​ចំនួន​ដូចជា​កាំបិតប៉័ងតោ ដាវ និង​ដុំ​ថ្ម​ផង​ដែរ។

ក្មេងទំនើង

លោក​វរសេនីយ៍ឯក ម៉ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការងារ​នេះ​បាន​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម​សេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រួម​ទាំង​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា អនុប្រធាន​ផែនការ​ងារ​ព្រហ្មទណ្ឌ។

វត្ថុតាង

កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ​បណ្ដា​ខណ្ឌ​នានា​ធ្វើការ​ស្រាវជ្រាវ ហើយ​បង្ក្រាប​បាន​ក្រុម​ក្មេង​ទំនើង​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​២០​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​។

សមត្ថកិច្ច

លោក​វរសេនីយ៍ឯក ម៉ម សា​វន បន្ត​ថា ជនសង្ស័យ​ទាំងនេះ​បាន​ប្រព្រឹត្ត​បទល្មើស​៣​ករណី​ផ្សេងគ្នា៖
**ករណី​ទី​១**៖ បង្ក​ហិង្សា​ដោយ​ចេតនា​នៅ​ចំណុច​បន្ទប់ទឹក​មាត់ទន្លេ កោះ​ពេជ្រ ផ្លូវ​ផ្សារ​រាត្រី សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១ និង​៣០​នាទី (​ក្រុម​ក្មេង​ទំនើង​ឈ្មោះ​បឹង​ត្របែក (BTB)) ។

បង្ហាញមុខ

**ករណី​ទី​២**៖ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ដោយ​ប្រើ​ដុំ​ថ្ម កាំបិតប៉័ងតោ ព្រួត​គ្នា​វាយ ដេញ​គប់ និង​កាប់​លើ​ជនរងគ្រោះ នៅ​ចំណុច​មុខ​ផ្សារ K-MALL មហាវិថី​ចោមចៅ (​វេ​ង​ស្រេង​) សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១ និង​៣០​នាទី។

ចាប់ខ្លួន

ជនសង្ស័យ​១៦​នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​២​ករណី​ខាងលើ​នេះ រួមមាន៖ ជា អូ (២១​ឆ្នាំ)​, អឹ​ម ចាន់​វិបុល (១៩​ឆ្នាំ)​, ហត រ៉ូ​សា (១៨​ឆ្នាំ)​, ខេ​ង សុ​ភ័ស្ស (១៩​ឆ្នាំ)​, ផល សំ​និ​ត (១៨​ឆ្នាំ)​, លាក់ ស៊ី​មី (កើត​ឆ្នាំ​២០០៧)​, យ៉​ន សុខ​ជា (១៩​ឆ្នាំ)​, យ៉េ​ប រ៉ូ​ហ្សា​ណូ (១៨​ឆ្នាំ)​, ប្រាក់ មុន្នី​ពេ​ជ្យ (ស្រី កើត​ឆ្នាំ​២០០៧)​, កន មេត្តា (កើត​ឆ្នាំ​២០០៧)​, ហង្ស រត​នះ (១៨​ឆ្នាំ)​, អាត រស្មី (១៨​ឆ្នាំ)​, ពៅ ពិសី (១៨​ឆ្នាំ)​, យុទ្ធ វិច្ឆិកា (១៨​ឆ្នាំ)​, លី គី​ម​ឡេ​ង (១៨​ឆ្នាំ)​, និង​អី កុម ភក​ក្ត្រា (កើត​ឆ្នាំ​២០០៦)​។ វត្ថុ​តាង​រួមមាន​កាំបិតប៉័ងតោ​១​ដើម និង​ដុំ​ថ្ម​៣​ដុំ​។

ជនសង្ស័យ

**ករណី​ទី​៣**៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រព្រឹត្ត​អំពើ​ហិង្សា (​កាប់​ប្លន់​ម៉ូតូ​) នៅ​ចំណុច​ផ្លូវបេតុង សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ វេលា​ម៉ោង​ប្រហែល ៣​និង​៤៣​នាទី​យប់​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​។ ជនសង្ស័យ​៤​នាក់​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​នោះ​មាន​អ្នក​ទទួលផល​ចោរកម្ម​២​នាក់​។ ជនសង្ស័យ​រួមមាន៖ នួន ធាន (២៧​ឆ្នាំ)​, វិ​ន ចាន់​ខា (២៦​ឆ្នាំ)​, មិន ចាន់​ឬ​ទ្ធី (៣៩​ឆ្នាំ)​, និង​មា​ច ថាវ​រុន (៣៤​ឆ្នាំ)​។

បង្ហាញវត្ថុតាង

ជនសង្ស័យ​ទាំង​២០​នាក់​ខាងលើ​នេះ​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

administrator

Related Articles