សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា “ស្ងាត់ តែមិនស្ងៀម” កំពុងផលិតអាវក្រោះ DFF សម្រាប់ការពារជាតិ និងនាំចេញ!

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា “ស្ងាត់ តែមិនស្ងៀម” កំពុងផលិតអាវក្រោះ DFF សម្រាប់ការពារជាតិ និងនាំចេញ!

ភ្នំពេញ៖ «ស្ងាត់ តែមិនស្ងៀម»! សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសពីគម្រោងដ៏សំខាន់របស់កម្ពុជាក្នុងការផលិតអាវក្រោះការពារគ្រាប់ម៉ាក DFF សម្រាប់បំពាក់ជូនកងទ័ពខ្មែរផ្ទាល់ផង និងត្រៀមនាំចេញទៅក្រៅប្រទេសផង។ ការថ្លែងនេះធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងពិធីបើកអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣។

សម្តេចតេជោ ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តគាំទ្ររាជរដ្ឋាភិបាល ដើម្បីរួមគ្នាកសាង «ខឿនការពារជាតិ» ដ៏រឹងមាំ ប្រឆាំងដាច់ខាតរាល់ការឈ្លានពានទឹកដី។ ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ថា នឹងប្រឆាំងរាល់ការស្នើសុំឱ្យថៃបើកព្រំដែនឡើងវិញ ទោះបីថៃបិទ ១០០ ឬ ៥០០ឆ្នាំទៀត ក៏ប្រជាជនខ្មែរមិនស្លាប់ឡើយ។

សម្តេចតេជោបានសង្កត់ធ្ងន់ជាថ្មីថា កម្ពុជាមិនដែលបានស្នើសុំឱ្យថៃបើកព្រំដែនឡើងវិញនោះទេ ចាប់តាំងពីថៃបានបិទដោយឯកតោភាគីមក។ សម្តេចបានបញ្ជាក់ថា រាល់សំណើរសុំឱ្យបើកព្រំដែនជាមួយថៃ គឺសម្ដេចនឹងប្រឆាំងដាច់ខាត ព្រោះកម្ពុជាត្រូវពង្រឹងសមត្ថភាពខ្លួនឯងក្នុងការផលិតទំនិញដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីករណីយោធាថៃបាញ់ប្រហារលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ដោយសម្ដេចធិបតីក៏បានសុំយោបល់ពីសម្ដេចជាមុន។ សម្តេចបានសង្កត់ធ្ងន់ថា យើងមិនមែនខ្លាចការប្រយុទ្ធនោះទេ ប៉ុន្តែត្រូវគិតពីផលប្រយោជន៍ដែលទទួលបានមកវិញ។ សម្តេចក៏បានចំអកទៅកាន់អ្នករិះគន់ខាងក្រៅថា តើពួកគេបានចេញមុខថ្កោលទោសយោធាថៃដែលបានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ហើយឬនៅ? ៕

administrator

Related Articles