រន្ធត់! មនុស្ស១៨នាក់បាត់បង់ជីវិត ៧នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ដីដ៏សាហាវនៅឥណ្ឌូណេស៊ី

រន្ធត់! មនុស្ស១៨នាក់បាត់បង់ជីវិត ៧នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ដីដ៏សាហាវនៅឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ ហេតុការណ៍បាក់ដីដ៏រន្ធត់មួយបានវាយប្រហារប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៨នាក់បានបាត់បង់ជីវិត និង ៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។

គ្រោះមហន្តរាយដ៏សោកសៅនេះបានកើតឡើងនៅក្នុងទីក្រុង Cilacap នៃខេត្ត Java ភាគកណ្តាល។ អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ជនរងគ្រោះទាំង ៧នាក់ដែលកំពុងបាត់ខ្លួន អាចនឹងកប់ជាប់ក្នុងស្រទាប់ដីជ្រៅប្រមាណពី ៣ ទៅ ៨ម៉ែត្រ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការយ៉ាងញាប់ដៃញាប់ជើង។ ក្រៅពីនេះ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នងក៏ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងផងដែរ។

Landslide in Indonesia

គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន ហេតុការណ៍បាក់ដីស្រដៀងគ្នានេះក៏ធ្លាប់បានកើតឡើងម្តងរួចមកហើយនៅក្នុងតំបន់ Banjarnegara នៃខេត្ត Java ដដែល ដែលបានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និង ១៥នាក់បាត់ខ្លួន។

administrator

Related Articles