សេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ! អង្គការសង្គមស៊ីវិល ២១៦ ប្រកាសថ្កោលទោសទាហានឈុតខ្មៅថៃ ចំពោះករណីរំលោភពលការិនីខ្មែរ

សេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ! អង្គការសង្គមស៊ីវិល ២១៦ ប្រកាសថ្កោលទោសទាហានឈុតខ្មៅថៃ ចំពោះករណីរំលោភពលការិនីខ្មែរ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ សហភាព អង្គការ សហជីព សមាគម និងសហគមន៍សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទដ៏សាហាវយង់ឃ្នង ដែលបានប្រព្រឹត្តទៅលើពលការិនីចំណាកស្រុកកម្ពុជាម្នាក់ ដោយកងទ័ពឈុតខ្មៅថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

អំពើដ៏ឃោរឃៅនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិជាតិនៃពលករចំណាកស្រុក ដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយច្បាប់ជាតិ រដ្ឋធម្មនុញ្ញ លិខិតតុបករណ៍អាស៊ាន ច្បាប់អន្តរជាតិ និងអនុសញ្ញា CEDAW។ ករណីរំលោភបំពានដ៏ព្រៃផ្សៃដែលមិនអាចទទួលយកបាននេះ មិនត្រឹមតែជាអំពើអមនុស្សធម៌ទៅលើជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍មនុស្សធម៌របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានបំណងលើកកម្ពស់ និងធានាសិទ្ធិមនុស្សនៅក្នុងតំបន់។

ជាងនេះទៅទៀត អង្គការទាំង ២១៦ នេះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវប្បធម៌និទណ្ឌភាព (Impunity) និងការមិនគោរពសិទ្ធិនារី ពាក់ព័ន្ធនឹងកងកម្លាំងយោធាឈុតខ្មៅរបស់ថៃ ដែលបង្កជាហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាព និងសិទ្ធិរបស់ពលការិនីកម្ពុជា ក៏ដូចជាក្រុមជនងាយរងគ្រោះចំណាកស្រុកដទៃទៀត។ សេចក្តីថ្លែងការណ៍នេះបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការជាបន្ទាន់ និងម៉ឺងម៉ាត់បំផុត ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងទប់ស្កាត់អំពើអមនុស្សធម៌បែបនេះ កុំឱ្យកើតឡើងជាបន្តទៀតនាពេលអនាគត។



ប្រភព ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

administrator

Related Articles