ក្រសួងធនធានទឹក៖ ព្យាករណ៍ថា ភ្នំពេញ និងបណ្តាខេត្ត អាចមានភ្លៀងធ្លាក់តិចតួច ចាប់ពីថ្ងៃទី១៧ ដល់ ១៩ វិច្ឆិកា ២០២៥

ក្រសួងធនធានទឹក៖ ព្យាករណ៍ថា ភ្នំពេញ និងបណ្តាខេត្ត អាចមានភ្លៀងធ្លាក់តិចតួច ចាប់ពីថ្ងៃទី១៧ ដល់ ១៩ វិច្ឆិកា ២០២៥

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា នឹងបន្តទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលបក់គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាម៉ែន និងលើប្រទេសកម្ពុជា។
Weather Forecast
ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ មានការព្យាករណ៍ដូចខាងក្រោម៖

**១. តំបន់វាលទំនាប៖**
* សីតុណ្ហភាពអប្បបរមាជាមធ្យមមាន ២១°C និងអតិបរមា ៣០°C។
* ខ្យល់នឹងបក់មកពីទិសឦសាន និងទិសបូព៌ា ដោយមានល្បឿនមធ្យម ៤ម៉ែត្រក្នុងមួយវិនាទី។
* បណ្តាខេត្តរួមមាន បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួចបំផុត ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។

**២. តំបន់ខ្ពង់រាប៖**
* សីតុណ្ហភាពអប្បបរមាជាមធ្យមមាន ២១°C និងអតិបរមា ២៩°C។
* ខ្យល់នឹងបក់មកពីទិសឦសាន និងទិសបូព៌ា ដោយមានល្បឿនមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។
Weather Forecast
* បណ្តាខេត្តដូចជា កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី រួមទាំងតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ ក៏អាចមានភ្លៀងធ្លាក់តិចតួចលើផ្ទៃដីប្រហែល ១០% ផងដែរ។

**៣. តំបន់មាត់សមុទ្រ៖**
* សីតុណ្ហភាពអប្បបរមាជាមធ្យមមាន ២១°C និងអតិបរមា ៣១°C។
* ខ្យល់នឹងបក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ដោយមានល្បឿនមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។
* ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ ត្រូវបានគេរំពឹងថា អាចមានភ្លៀងធ្លាក់តិចតួចគ្របដណ្តប់លើផ្ទៃដី ១០%។
* ចំណែកឯកម្ពស់រលកសមុទ្រ នឹងមានពី ០.៥០ ម៉ែត្រ ទៅ ១.៥០ ម៉ែត្រ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕

administrator

Related Articles