អយុធ្យាលិចលង់៣ខែជាប់គ្នា! ពលរដ្ឋបាត់បង់ជីវិតដល់១៩នាក់ ខណៈរដ្ឋាភិបាលថៃហាក់មិនអើពើ?

អយុធ្យាលិចលង់៣ខែជាប់គ្នា! ពលរដ្ឋបាត់បង់ជីវិតដល់១៩នាក់ ខណៈរដ្ឋាភិបាលថៃហាក់មិនអើពើ?

ខេត្តអយុធ្យា៖ ស្ថានភាពទឹកជំនន់នៅខេត្តអយុធ្យា ប្រទេសថៃ នៅតែបន្តអូសបន្លាយយ៉ាងធ្ងន់ធ្ងរ រហូតឈានចូលដល់៣ខែជាប់គ្នាហើយ ខណៈដែលតួលេខអ្នកស្លាប់ដោយសារគ្រោះធម្មជាតិមួយនេះបានកើនឡើងជាបន្តបន្ទាប់ រហូតដល់១៩នាក់ គិតត្រឹមថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

តាមការផ្សាយរបស់សារព័ត៌មាន Amarin បានឲ្យដឹងថា ទំនប់ចៅប្រាយ៉ា ក្នុងខេត្ត Chainat នៅតែបន្តទម្លាក់ទឹកក្នុងកម្រិតខ្ពស់រហូតដល់ ​២ ៨០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលជាហេតុធ្វើឲ្យទឹកហូរបុកមកកាន់ខេត្តអយុធ្យា ជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋជាង ៦០ ០០០ខ្នង។

អ្នកស្លាប់ទាំង១៩នាក់ ត្រូវបានគេរាយការណ៍ថាមាននៅក្នុងស្រុក Sena, Phak Hai, Bang Ban, Bang Sai, Phra Nakhon Si Ayutthaya និង Bang Pa-in។ ក្រៅពីការបាត់បង់ជីវិត ទឹកជំនន់ក៏បានជះឥទ្ធិពលដល់គ្រួសារប្រមាណ ៦២ ៤៥០គ្រួសារ នៅក្នុងភូមិចំនួន ៨៨៩ ឃុំចំនួន ១៣៦ នៃស្រុកទាំង១១ផងដែរ។

អ្វីដែលគួរឲ្យសង្វេគនោះ គឺប្រជាពលរដ្ឋនៅខេត្តអយុធ្យា បានរងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរអស់រយៈពេល៣ខែមកហើយ ខណៈដែលរដ្ឋាភិបាលថៃហាក់មិនសូវយកចិត្តទុកដាក់ ដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលានោះឡើយ។ ប្រជាពលរដ្ឋជាច្រើនត្រូវបង្ខំចិត្តដេកតាមចិញ្ចើមផ្លូវ អ្នកខ្លះទៀតត្រូវរស់នៅបណ្ដែតលើទូកយ៉ាងលំបាកវេទនា។

ដោយសារទ្រាំលែងបាននឹងស្ថានភាពលំបាកនេះ ទើបប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាចេញធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលគិតគូរដល់ពួកគេ ខណៈដែលអ្នកខ្លះទៀតបានអង្វរករ និងស្រែកសួរថា «ម្ដេចក៏ទុកពួកគាត់ចោលដូច្នេះ?»។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles