យុវជន​ខ្មែរ​បញ្ចេញ​ស្នាដៃ​រចនា​វេច​ខ្ចប់​ដ៏​អស្ចារ្យ! សហគ្រិន​ខ្មែរ​ប្រកាស​ជ័យលាភី​ពានរង្វាន់​ធំ

យុវជន​ខ្មែរ​បញ្ចេញ​ស្នាដៃ​រចនា​វេច​ខ្ចប់​ដ៏​អស្ចារ្យ! សហគ្រិន​ខ្មែរ​ប្រកាស​ជ័យលាភី​ពានរង្វាន់​ធំ

រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ៖ សហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំយ៉ាងអធិកអធមនូវ “ពិធីប្រកាសជ័យលាភីការប្រកួតប្រជែងរចនាសំបកវេចខ្ចប់” ដែលបានទាក់ទាញសិស្សានុសិស្សប្រមាណ ១០០នាក់ ឱ្យចូលរួមបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ និងជំនាញបច្ចេកទេសដ៏ប៉ិនប្រសប់ ក្នុងវិស័យឧស្សាហកម្មវេចខ្ចប់នៅកម្ពុជា។
Packaging Design Competition

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការ គណៈកម្មការវិនិច្ឆ័យ បេក្ខជន សហគ្រាសធនតូច និងមធ្យម ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមគាំទ្រអាជីវកម្ម បង្កើតឱកាសភ្ជាប់ទំនាក់ទំនងថ្មីៗ និងចែករំលែកបទពិសោធន៍ល្អៗ ដើម្បីជំរុញវិស័យវេចខ្ចប់ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្លាំងក្លា។
Dr. Chhieng Vanmunin speaking

វិស័យវេចខ្ចប់នៅកម្ពុជាកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស ហើយជាផ្នែកសំខាន់បំផុតសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងការចូលរួមប្រកួតប្រជែងលើទីផ្សារ ដែលបានរួមចំណែកជាង ៥៨% នៃផលិតផលក្នុងស្រុកសរុប (GDP)។ សំបកវេចខ្ចប់មិនត្រឹមតែជាការការពារផលិតផលប៉ុណ្ណោះទេ ថែមទាំងជាមុខមាត់ថ្មីនៃអត្តសញ្ញាណខ្មែរ (Made in Cambodia) សម្រាប់ទីផ្សារនាំចេញទៀតផង។ សហគ្រិនខ្មែរបានរៀបចំកម្មវិធីប្រកួតរចនាសំបកវេចខ្ចប់នេះឡើង ដើម្បីគាំទ្រយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពផលិតផល បង្កើន និងសម្រួលដល់ការចូលទីផ្សារ។
Packaging examples

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានមានប្រសាសន៍បញ្ជាក់ថា «ខណៈពេលដែលគុណភាពស្តង់ដារផលិតផលមានសារៈសំខាន់ ការវេចខ្ចប់គឺជាយុទ្ធសាស្ត្រប្រកួតប្រជែងដ៏មានប្រសិទ្ធភាពសម្រាប់ទំនិញក្នុងទីផ្សារ។ កម្មវិធីនេះបានផ្ដល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីជួយអភិវឌ្ឍការរចនាសំបកវេចខ្ចប់ បង្កើនសោភ័ណភាពផលិតផល និងផ្សព្វផ្សាយពាណិជ្ជសញ្ញាឱ្យកាន់តែទូលំទូលាយ»។
Group photo at event

សហគ្រិនខ្មែរ សូមថ្លែងអំណរគុណចំពោះដៃគូពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូយុទ្ធសាស្ត្រ គណៈកម្មការ គ្រូបណ្ដុះបណ្ដាល និងបេក្ខជនប្រកួតប្រជែង ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគ្រិនភាព លើកកម្ពស់សមត្ថភាព និងបង្កើនភាពច្នៃប្រឌិត ធ្វើឱ្យផលិតផលខ្មែរមានភាពប្រកួតប្រជែងទាំងក្នុងទីផ្សារតំបន់ និងសកលលោក។ អត្ថបទសហការ

administrator

Related Articles