កងទ័ពចិត្តធម៌! វីរៈយុទ្ធជន១៥រូប ចុះជួយប្រជាកសិករច្រូតស្រូវនៅក្រចេះ បាន២ហិកតា

កងទ័ពចិត្តធម៌! វីរៈយុទ្ធជន១៥រូប ចុះជួយប្រជាកសិករច្រូតស្រូវនៅក្រចេះ បាន២ហិកតា

ខេត្តក្រចេះ ៖ ជាការឆ្លើយតបទៅនឹងភាពខ្វះខាតកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋក្នុងការប្រមូលផលស្រូវ កងកម្លាំងកងពលតូចអន្តរាគមន៍លេខ១២៨ បានចុះអនុវត្តសកម្មភាពមនុស្សធម៌យ៉ាងសកម្មនៅមូលដ្ឋានឃុំអូរ​កណ្តៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ។

កងទ័ពជួយច្រូតស្រូវ

នេះបើយោងតាមផេកផ្លូវការរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលបានប្រកាសនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កម្លាំងវរសេនាតូចអន្តរាគមន៍២៨២ នៃកងពលតូចអន្តរាគមន៍លេខ១២៨ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋនៅឃុំអូរ​កណ្តៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ។

កងទ័ពជួយកសិករ

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រោមផែនការរបស់លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ លោកវរសេនីយ៍ឯក អ៊ុក សំអុន ដែលជាមេបញ្ជាការវរសេនាតូចអន្តរាគមន៍២៨២ បានចាត់តាំងកម្លាំងសរុបចំនួន១៥នាក់ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលខ្វះខាតកម្លាំងពលកម្មក្នុងការប្រមូលផលស្រូវនៅឃុំអូរ​កណ្តៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ ដោយសម្រេចបានលទ្ធផលសរុបចំនួន២ហិកតា។

កងទ័ពច្រូតស្រូវ

សកម្មភាពដ៏ប្រពៃនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីលះបង់ និងការយកចិត្តទុកដាក់ខ្ពស់របស់កងកម្លាំងចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការរក្សាទំនាក់ទំនងរវាងកងទ័ព និងប្រជាជនឱ្យកាន់តែរឹងមាំ និងមានភាពស្និទ្ធស្នាលជាលក្ខណៈគ្រួសារ។

administrator

Related Articles