ព្យុងយ៉ាង​ខឹងសម្បារ! កូរ៉េ​ខាងជើង​ព្រមាន​ថា កិច្ចព្រមព្រៀង​នាវាមុជទឹក​នុយក្លេអ៊ែរ​រវាង​អាមេរិក-កូរ៉េខាងត្បូង អាច​បង្ក​មហន្តរាយ​ប្រជែង​អាវុធ​ក្នុង​តំបន់

ព្យុងយ៉ាង​ខឹងសម្បារ! កូរ៉េ​ខាងជើង​ព្រមាន​ថា កិច្ចព្រមព្រៀង​នាវាមុជទឹក​នុយក្លេអ៊ែរ​រវាង​អាមេរិក-កូរ៉េខាងត្បូង អាច​បង្ក​មហន្តរាយ​ប្រជែង​អាវុធ​ក្នុង​តំបន់

ព្យុងយ៉ាង​បាន​បង្ហាញ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ចំពោះ​កិច្ចព្រមព្រៀង​សន្តិសុខ​ថ្មី​មួយ រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ​មាន​ផែនការ​ដ៏​រសើប សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន​ជួយ​ទីក្រុង​សេអ៊ូល​ក្នុង​ការ​អភិវឌ្ឍ​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។

យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA កាលពី​ថ្ងៃ​អង្គារ​ទី ១៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ កូរ៉េខាងជើង​បាន​ចាត់​ទុក​ទង្វើ​នេះ​ថា​ជា​ការ​ប្រឈមមុខ​ដាក់គ្នា​ដ៏​ប្រកប​ដោយ​គ្រោះថ្នាក់ ដែល​នឹង​នាំ​មក​នូវ​អស្ថិរភាព​ដល់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ទាំងមូល។ ទីក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​យ៉ាង​ដាច់​អហង្ការ​ថា ចលនា​នេះ​នឹង​បង្ក​ឲ្យ​មាន​ «ផល​ប៉ះពាល់​នៃ​ទ្រឹស្តី​ដូមីណូ​នុយក្លេអ៊ែរ» ដែល​អាច​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ចាប់ផ្តើម​ស្វែងរក​អាវុធ​នុយក្លេអ៊ែរ​ដូចគ្នា បង្ក​ជា​ការ​ប្រណាំងប្រជែង​អាវុធ​ទ្រង់ទ្រាយ​ធំ។

ទ្រឹស្តី​ដូមីណូ​នុយក្លេអ៊ែរ​សំដៅ​លើ​ការ​សន្មត់​ថា ប្រសិនបើ​ប្រទេស​ណាមួយ​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ នោះ​វា​នឹង​បង្ក​ឲ្យ​មាន​ប្រតិកម្ម​បន្តបន្ទាប់​គ្នា ដោយ​រដ្ឋ​ជិតខាង ឬ​រដ្ឋ​គូប្រជែង​ផ្សេងទៀត​នឹង​ចាប់ផ្តើម​ស្វែងរក​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដើម្បី​ធានា​សន្តិសុខ ឬ​រក្សា​តុល្យភាព​អំណាច។

ការ​រិះគន់​ពី​ទីក្រុង​ព្យុងយ៉ាង​នេះ កើតឡើង​ក្រោយ​ពេល​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មីៗ​នេះ លោក Lee Jae Myung បាន​ផ្តល់​សំណើ​ដ៏​សំខាន់​មួយ​ដើម្បី​បើក​ការ​ចរចា​យោធា​ឡើងវិញ​ជាមួយ​កូរ៉េខាងជើង ក្នុង​គោលបំណង​កាត់បន្ថយ​ភាព​តានតឹង ដែល​នេះ​ជា​សំណើ​លើក​ដំបូង​ក្នុង​រយៈពេល ៧ ឆ្នាំ​ចុងក្រោយ។ ទោះជា​យ៉ាង​ណា មក​ទល់​ពេល​នេះ កូរ៉េខាងជើង​នៅ​តែ​មិន​បាន​ឆ្លើយតប​នឹង​កិច្ចចរចា​សន្តិភាព​នោះ​ទេ ហើយ​បែរ​ជា​ជ្រើសរើស​ផ្តោត​លើ​ការ​ថ្កោលទោស​ជា​សាធារណៈ​ចំពោះ​កិច្ចព្រមព្រៀង​នាវាមុជទឹក​នុយក្លេអ៊ែរ​ទៅវិញ។

administrator

Related Articles