ផ្ទុះប្រតិបត្តិការធំ! អាជ្ញាធរភ្នំស្រួច វាយបំបែកបណ្ដាញជួញដូរគ្រឿងញៀនឃាត់ខ្លួន៥នាក់ រឹបអូសថ្នាំញៀនជិត២០០គ្រាប់

ផ្ទុះប្រតិបត្តិការធំ! អាជ្ញាធរភ្នំស្រួច វាយបំបែកបណ្ដាញជួញដូរគ្រឿងញៀនឃាត់ខ្លួន៥នាក់ រឹបអូសថ្នាំញៀនជិត២០០គ្រាប់

ខេត្តកំពង់ស្ពឺ៖ អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក វិរៈសេនីយ៍ទោ ជុន ចាន់ ដេត អធិការស្រុកភ្នំស្រួច នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៤០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលយាយម៉ៅពេជ្រនិល និងត្រែងត្រយឹង បានចុះល្បាតនៅចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។
drug seizure image
ក្នុងប្រតិបត្តិការដំបូង នគរបាលបានឃាត់ត្រួតពិនិត្យមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន០២នាក់៖
១-ឈ្មោះ ស៊ុន មុំ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដកហូតបានម្សៅក្រាមពណ៌សថ្លា១៥កញ្ចប់ (តូច១៣ មធ្យម២) និងទូរស័ព្ទដៃ១គ្រឿង។
២-ឈ្មោះ លុច សារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដកហូតបានម្សៅក្រាមពណ៌សថ្លា១កញ្ចប់តូច សង្ស័យជាគ្រឿងញៀន និងទូរស័ព្ទដៃ១គ្រឿង។
drug seizure image
បន្តពីការសាកសួរចម្លើយឈ្មោះ ស៊ុន មុំ ដែលបានសារភាពថាគ្រឿងញៀនខាងលើទិញពីឈ្មោះ ទ្រីវ ស្រស់ ភ្លាមនោះ កម្លាំងជំនាញក៏បានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា រួមទាំងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរងផែនប្រឆាំងគ្រឿងញៀន បានបន្តប្រតិបត្តិការនៅវេលាម៉ោង១៤និង៣០នាទី នៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់បន្ថែមទៀត៖
១-ឈ្មោះ ទ្រីវ ស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដកហូតបានទូរស័ព្ទដៃ១គ្រឿង។
២-ឈ្មោះ ភា ណារិទ្ធ ហៅសី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដកហូតបានម្សៅក្រាមពណ៌សថ្លា១១កញ្ចប់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក (WY) ចំនួន១៤០គ្រាប់ និងជញ្ជីងអេឡិចត្រូនិច១គ្រឿង។
drug seizure image
យោងតាមចម្លើយរបស់ឈ្មោះ ភា ណារិទ្ធ ដែលបញ្ជាក់ថាគ្រឿងញៀនខាងលើទិញពីឈ្មោះ ម៉ៅ បូណាក់ នគរបាលបានបន្តឃាត់ខ្លួនឈ្មោះ ម៉ៅ បូណាក់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល នៅម៉ោង១៥និង០០នាទី។ ការឃាត់ខ្លួននេះធ្វើឡើងនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដកហូតបានម្សៅក្រាមពណ៌សថ្លា៧កញ្ចប់ (តូច៦ មធ្យម១) ទូរស័ព្ទដៃ១គ្រឿង និងជញ្ជីងអេឡិចត្រូនិច១គ្រឿង។
drug seizure image
សរុបមក ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានឃាត់ខ្លួនជនសង្ស័យសរុប៥នាក់ (ប្រុស) និងរឹបអូសបានវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាចំនួន ៣៤កញ្ចប់ (តូច៣១ មធ្យម៣កញ្ចប់) សង្ស័យជាគ្រឿងញៀន។
-ថ្នាំគ្រាប់ពណ៌ផ្កាឈូក (WY) ចំនួន ១៤០គ្រាប់។
-ជញ្ជីងអេឡិចត្រូនិច ២គ្រឿង។
-ទូរស័ព្ទដៃ ៤គ្រឿង។
បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

administrator

Related Articles