បាវិតផ្អើល! សមត្ថកិច្ចបង្រ្កាបការិយាល័យបោកប្រាស់អនឡាញ ខ្នាតធំ ឃាត់ខ្លួនជនសង្ស័យវៀតណាម ៣០នាក់ រឹបអូសសម្ភារៈរាប់រយគ្រឿង

បាវិតផ្អើល! សមត្ថកិច្ចបង្រ្កាបការិយាល័យបោកប្រាស់អនឡាញ ខ្នាតធំ ឃាត់ខ្លួនជនសង្ស័យវៀតណាម ៣០នាក់ រឹបអូសសម្ភារៈរាប់រយគ្រឿង

កម្លាំងសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការបង្ក្រាបដ៏កក្រើកមួយនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៣០នាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅទីតាំងសង្ស័យចំនួន ២កន្លែង រួមមាន ផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងកាស៊ីណូ ហេងៗ ២ ស្ថិតក្នុងសង្កាត់បាវិត ដែលត្រូវបានសង្ស័យថាជាទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

Online Scam Suspects

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការដ៏ធំនេះ វត្ថុតាងជាច្រើនត្រូវបានរឹបអូស រួមមាន កុំព្យូទ័រលើតុ (All in one) ចំនួន ១១៥គ្រឿង, កុំព្យូទ័រយួរដៃ ២គ្រឿង, ធុងPC ១០គ្រឿង, ទូរសព្ទ ៧គ្រឿង, Monitor ១៥គ្រឿង, ទូរសព្ទ (Call Center) ១៦ទូ និងលិខិតឆ្លងដែន ៦ក្បាល។

Confiscated Equipment

ប្រតិបត្តិការនេះ ត្រូវបានដឹកនាំសម្របសម្រួលដោយលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដោយមានការចូលរួមយ៉ាងសកម្មពីអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត។ ការចុះត្រួតពិនិត្យទីតាំងសង្ស័យទាំងពីរនេះ បាននាំទៅដល់ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសខាងលើ។

Authorities in action

ក្នុងចំណោមជនសង្ស័យទាំង ៣០នាក់ គឺមាន ២១នាក់ជាមុខសញ្ញាចាស់ ដែលធ្លាប់ប្រព្រឹត្តបទល្មើសស្រដៀងគ្នានេះ។ ពួកគេបានប្រើល្បិចបោកបញ្ឆោតជនរងគ្រោះ តាមរយៈការលួងលោមឱ្យដាក់ទុនវិនិយោគលើគម្រោងក្លែងក្លាយនានា និងបបួលដំឡើងកម្មវិធី ដើម្បីចូលគ្រប់គ្រងព័ត៌មានអត្តសញ្ញាណ រួមទាំងគណនីធនាគាររបស់ជនរងគ្រោះផងដែរ។

Scam Modus Operandi

ក្រោយប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញកំពុងបន្តកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីស្រាវជ្រាវបន្ថែមទៀត សំដៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងពិតប្រាកដនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងទាំងពីរត្រូវបានបិទជាបណ្តោះអាសន្ន។ គួររំលឹកផងដែរថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស សមត្ថកិច្ចនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោង ឬអ្នកពាក់ព័ន្ធទាំងអស់ ដោយគ្មានការលើកលែងឡើយ។

Swat Team

administrator

Related Articles