ថៃព្រួយបារម្ភ! អត្រាទារកកើតមិនគ្រប់ខែឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

ថៃព្រួយបារម្ភ! អត្រាទារកកើតមិនគ្រប់ខែឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

ប្រទេសថៃកំពុងប្រឈមនឹងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីរបាយការណ៍បានបង្ហាញថា អត្រាទារកកើតមិនគ្រប់ខែ បានកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក។

ទិន្នន័យពីក្រសួងសុខាភិបាលថៃ ដែលត្រូវបានផ្សាយដោយសារព័ត៌មាន Bangkok Post កាលពីថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា បច្ចុប្បន្នអត្រាទារកកើតមិនគ្រប់ខែនៅក្នុងប្រទេសថៃគឺមានដល់ទៅ ៩.៩១%។ នេះជាអត្រាមួយដ៏ខ្ពស់ដែលគួរឱ្យបារម្ភ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសដទៃទៀតជុំវិញពិភពលោក។

ថ្លែងក្នុងទិវាពិភពលោកនៃកំណើតមិនគ្រប់ខែ កាលពីថ្ងៃចន្ទ លោក Pattana Promphat រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ បានលើកឡើងថា ក្រសួង និងបណ្ដាញដៃគូរបស់ខ្លួន បាននិងកំពុងសហការគ្នាដើម្បីពង្រឹងប្រព័ន្ធត្រួតពិនិត្យ និងណែនាំវិធានការនានា ដើម្បីទប់ស្កាត់ និងព្យាបាលបញ្ហាកើតមិនគ្រប់ខែ។ គោលដៅសំខាន់គឺកាត់បន្ថយអត្រាជាតិឱ្យមកនៅក្រោម ៨% តាមរយៈការរកឃើញទាន់ពេលវេលា ការថែទាំមាតាកាន់តែប្រសើរ និងការបង្កើនការយល់ដឹងជាសាធារណៈ។

យោងតាមក្រសួង ការថែទាំផ្ទៃពោះយឺតយ៉ាវ នៅតែជាកត្តាចម្បងមួយដែលរួមចំណែកដល់ការកើតមិនគ្រប់ខែ រួមជាមួយនឹងការពិនិត្យហានិភ័យមិនគ្រប់គ្រាន់ នៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។ លើសពីនេះ ភាពតានតឹងទាំងផ្លូវកាយ និងផ្លូវចិត្តរយៈពេលយូរ ក៏អាចបង្កើនហានិភ័យនៃការរីកមាត់ស្បូន ការឈឺពោះចាប់ផ្តើមសម្រាលមុនកំណត់ ឬការរលូតកូនផងដែរ។

administrator

Related Articles