អាជ្ញាធរបង្ក្រាប! រកឃើញគ្រឿងសម្អាងហួសដឺឡេជាង ៣៦ គីឡូក្រាម លក់នៅហាង ២៥០០រៀល នៅបាត់ដំបង

អាជ្ញាធរបង្ក្រាប! រកឃើញគ្រឿងសម្អាងហួសដឺឡេជាង ៣៦ គីឡូក្រាម លក់នៅហាង ២៥០០រៀល នៅបាត់ដំបង

បាត់ដំបង៖ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យ និងបង្ក្រាបករណីដាក់តាំងលក់គ្រឿងសម្អាងហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនគីឡូក្រាម កាលពីម្សិលមិញ។

ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចហាងលក់ទំនិញតម្លៃ ២៥០០រៀល មួយកន្លែង ស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

គោលបំណងនៃការចុះត្រួតពិនិត្យជាបន្តបន្ទាប់នេះ គឺដើម្បីធានាការពារសិទ្ធិ និងសុខមាលភាពរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ព្រមទាំងទប់ស្កាត់ការចរាចរណ៍ទំនិញខុសច្បាប់ ឬទំនិញដែលមិនមានគុណភាព ជាពិសេសផលិតផលដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

មន្ត្រីជំនាញបានបញ្ជាក់ថា ក្នុងអំឡុងពេលចុះត្រួតពិនិត្យ ពួកគេបានរកឃើញគ្រឿងសម្អាងចំនួន ៥ មុខ ដែលមានទម្ងន់សរុប ៣៦.០៦ គីឡូក្រាម ត្រូវបានផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។ ក្រុមការងារបានធ្វើកំណត់ហេតុដកហូតវត្ថុតាងទាំងនោះ និងបានធ្វើការណែនាំដល់ម្ចាស់ហាងឱ្យបញ្ឈប់ការលក់ទំនិញខូចគុណភាពទាំងស្រុង៕

administrator

Related Articles