ក្រសួងការងារប្រកាសលេខទូរសព្ទបន្ទាន់! ជួយពលករខ្មែរនៅថៃ រាល់ពេលជួបបញ្ហាអំពើហិង្សា និងការរើសអើង

ក្រសួងការងារប្រកាសលេខទូរសព្ទបន្ទាន់! ជួយពលករខ្មែរនៅថៃ រាល់ពេលជួបបញ្ហាអំពើហិង្សា និងការរើសអើង

ក្រសួងព័ត៌មានបានផ្សព្វផ្សាយនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវលេខទូរសព្ទ និងកន្លែងទំនាក់ទំនងសំខាន់ៗ ដើម្បីជួយដល់បងប្អូនពលករខ្មែរ ដែលកំពុងប្រឈមមុខនឹងអំពើហិង្សា ឬការរើសអើងផ្សេងៗ នៅប្រទេសថៃ។

ក្រសួងការងារ បានធ្វើការណែនាំ និងក្រើនរំលឹកជាថ្មីម្ដងទៀត ដល់ពលករខ្មែរទាំងអស់ដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ជៀសវាងការរងគ្រោះដោយអំពើហិង្សា ឬការរើសអើង។ ក្នុងករណីមានបញ្ហា សូមជ្រើសរើសទាក់ទងទៅស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា ឬអង្គការអន្តរជាតិជាដៃគូ ដើម្បីទទួលបានការជួយជ្រោមជ្រែងក្នុងការធ្វើមាតុភូមិនិវត្តន៍មកប្រទេសវិញដោយសុវត្ថិភាព។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ដីពីការថ្កោលទោសករណីរំលោភបំពាន និងការប្រើអំពើហិង្សាលើពលករទេសន្តរប្រវេសន៍ខ្មែរ ក្រសួងការងារបានផ្តល់នូវលេខទូរសព្ទ និងកន្លែងទំនាក់ទំនងដូចខាងក្រោម សម្រាប់បងប្អូនពលករដែលជួបប្រទះបញ្ហា៖
– ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក៖ ០២ ៩៥៧ ៥៨៥១ / ០៩២ ៨០៥ ០៥៦១
– ស្ថានអគ្គកុងស៊ុលនៅខេត្តស្រះកែវ៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨
– អនុព័ន្ធការងារនៅទីក្រុងបាងកក៖ ០៩៤ ០៩២ ៥៩០៥ / ០៩៤ ៤១៦ ៥៥១៨ / ០៨៣ ៥៤៥ ៧៧៨៨ / ០៩២ ២៩៩ ០១៣៣
– អនុព័ន្ធការងារនៅខេត្តស្រះកែវ៖ ០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥
– ការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO)៖ ០២ ២៨៨ ១២៣៤
– ការិយាល័យអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)៖ ០២ ៣៤៣ ៩៣០០ / ០១២ ៩៣២ ៩០០
– មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ នៅទីក្រុងបាងកក៖ ០២ ៥១៣ ៩២៤២ / ០២ ៥១៣ ៨៩៥៩
– មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ នៅខេត្តឈៀងម៉ៃ៖ ០៥៣ ៨១១ ២០២ / ០៥៣ ២៧១ ៥៥១
– មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ នៅម៉េស៊ត៖ ០៥៥ ៥៣៥ ៩៩៤ / ០៥៥ ៥៣៦ ០១៥។
ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles