គ.ស.ម.ក. ថ្កោលទោសទង្វើព្រៃផ្សៃយោធាថៃ លើពលរដ្ឋខ្មែរ ព្រមានថាការរំលោភផ្លូវភេទជាបទឧក្រិដ្ឋធ្ងន់ធ្ងរ

គ.ស.ម.ក. ថ្កោលទោសទង្វើព្រៃផ្សៃយោធាថៃ លើពលរដ្ឋខ្មែរ ព្រមានថាការរំលោភផ្លូវភេទជាបទឧក្រិដ្ឋធ្ងន់ធ្ងរ

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏ព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ជាបន្តបន្ទាប់របស់យោធាថៃ ដែលបានប្រព្រឹត្តមកលើប្រជាពលរដ្ឋកម្ពុជា។ គ.ស.ម.ក. បានសង្កត់ធ្ងន់ថា “ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង” ព្រមទាំងបញ្ជាក់ថា ទង្វើទាំងនេះផ្ទុយស្រឡះពីច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។

សេចក្តីថ្លែងការណ៍បានរៀបរាប់លម្អិតពីអំពើទាំងនោះថា បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាច្រើនទម្រង់មកលើពលករខ្មែរនៅប្រទេសថៃ។ លើសពីនេះ យោធាថៃបានប្រើបន្លាលួសហ៊ុមព័ទ្ធយកផ្ទះសម្បែង ដីធ្លី និងស្រែចម្ការរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងប្រើឧបករណ៍បំពងសំឡេងដើម្បីធ្វើទុក្ខបុកម្នេញ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពលរដ្ឋស៊ីវិល ជាពិសេសស្ត្រី កុមារ ជនពិការ និងអ្នកជំងឺ។

គ.ស.ម.ក. ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកងទ័ពកម្ពុជាចំនួន ១៨នាក់ ដែលកំពុងជាប់ឃុំឃាំងខុសច្បាប់ដោយយោធាថៃ។ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ការឃុំខ្លួននេះមានរយៈពេល ១១២ថ្ងៃហើយ ដែលជាការរំលោភបំពានលើខ្លឹមសារនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ យ៉ាងធ្ងន់ធ្ងរ។

ដោយ ៖ សិលា

administrator

Related Articles