រវ៉ាន់ដា៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការដ៏សំខាន់មួយនៅសាធារណរដ្ឋរវ៉ាន់ដា។ ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ 
ក្នុងឱកាសដ៏មហោឡារិកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដើម្បីចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយ៉ាងឧឡារិក នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍គីហ្គាលី។
ការដាក់កម្រងផ្កានេះ គឺដើម្បីរំលឹកដល់ជនរងគ្រោះរាប់លាននាក់ ដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍ប្រល័យពូជសាសន៍ដ៏សោកសៅកាលពីអតីតកាល ហើយជាការបង្ហាញនូវការគោរព និងមនសិការមនុស្សធម៌ដ៏ជ្រាលជ្រៅ។

(ដោយ៖ សិលា)
