វីដេអូបង្កភាពចម្រូងចម្រាស! Influencer ថៃរាំដោះអាវលើដំបូលឡានមុខភ្នំ Fuji ផ្ទុះការរិះគន់ទូទាំងពិភពលោក

វីដេអូបង្កភាពចម្រូងចម្រាស! Influencer ថៃរាំដោះអាវលើដំបូលឡានមុខភ្នំ Fuji ផ្ទុះការរិះគន់ទូទាំងពិភពលោក

ករណីមួយបានធ្វើឱ្យប្រទេសថៃរងការរិះគន់សាជាថ្មីម្ដងទៀត បន្ទាប់ពី Influencer ថៃម្នាក់បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពរាំដោះអាវនៅលើដំបូលរថយន្តនៅទឹកដីជប៉ុន ដែលបានបង្កជាព្យុះភ្លៀងនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់ជនជាតិរបស់ខ្លួន ក៏ដូចជាបរទេសផងដែរ។
Thai Influencer in Japan

តាមការចុះផ្សាយរបស់ Amarin នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា Influencer រូបនេះមានឈ្មោះ Jackpapho ដែលបានបង្ហោះវីដេអូនោះជាមួយនឹងសារថា៖ «ទោះអ្នកណាមើលងាយខ្ញុំក៏ដោយ ក៏ខ្ញុំមិនខ្វល់ពាក្យសម្ដីពួកគេដែរ»។

យ៉ាងណា សកម្មភាពដ៏គឃ្លើននេះ ត្រូវបានគេរិះគន់ព្រោងព្រាតប្រៀបដូចទឹកបាក់ទំនប់ ដោយសារវាប្រព្រឹត្តទៅនៅទីសាធារណៈ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកាត់ទៅមក។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺ ទីតាំងនៃសកម្មភាពនេះមានទេសភាពភ្នំ Fuji ដែលជានិមិត្តរូបដ៏ពិសិដ្ឋរបស់ប្រទេសជប៉ុននៅពីក្រោយខ្នងទៀតផង។
Thai Influencer in Japan

មិនមែនត្រឹមតែប្រជាជនថៃ និងជប៉ុននោះទេ វីដេអូនេះក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមទូទាំងពិភពលោកយកទៅចែកចាយ និងជជែកវែកញែកគ្នា ក៏ដូចជាចំអកមើលងាយចំពោះទង្វើរបស់ Influencer រូបនេះ ដែលហ៊ានរាំដោះអាវនៅមុខភ្នំ Fuji។

ទង្វើដែលមិនសមរម្យនេះបានធ្វើឱ្យទាំងជនជាតិថៃគ្នាឯង និងបរទេសជាច្រើននាំគ្នាសម្រុកចូល Comment រិះគន់ និងជេរប្រមាថ Jackpapho យ៉ាងចាស់ដៃ រហូតឈានដល់ការអំពាវនាវឱ្យហាមបុរសរូបនេះមិនឱ្យចូលប្រទេសជប៉ុនមួយជីវិតទៀតផង។
Thai Influencer in Japan

ជាមួយគ្នានេះដែរ ពលរដ្ឋថៃមួយចំនួនបានចេញមុខសុំទោសដល់ប្រជាជនជប៉ុន ដែលរងផលប៉ះពាល់ដោយសារអាកប្បកិរិយាដ៏អាម៉ាស់នេះ ហើយក៏បានជំរុញឱ្យអាជ្ញាធរថៃ និងជប៉ុនចាត់វិធានការផ្លូវច្បាប់លើបុគ្គលពាក់ព័ន្ធផងដែរ។

administrator

Related Articles