ភ្ញាក់ផ្អើល! រុស្ស៊ី​ទម្លាយ​យន្តហោះ​បំបាំងកាយ SU-57E ជំនាន់​ទី ៥ ដ៏​ទំនើប ព្រម​ឧបករណ៍​សម្ងាត់​ក្នុង​ពិព័រណ៍​ឌូបៃ

ភ្ញាក់ផ្អើល! រុស្ស៊ី​ទម្លាយ​យន្តហោះ​បំបាំងកាយ SU-57E ជំនាន់​ទី ៥ ដ៏​ទំនើប ព្រម​ឧបករណ៍​សម្ងាត់​ក្នុង​ពិព័រណ៍​ឌូបៃ

ពិព័រណ៍​យន្តហោះ​លំដាប់​ពិភពលោក DUBAI AIRSHOW 2025 ដ៏​អធិកអធម​បាន​ចាប់ផ្ដើម​ហើយ​នៅ​ទីក្រុង​ឌូបៃ ដោយ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​ជាង ១៥០០ មក​ពី ១១៥ ប្រទេស និង​នាំ​យន្តហោះ​ជាង ២០០ គ្រឿង​មក​ដាក់​តាំង​បង្ហាញ​យ៉ាង​ត្រចះត្រចង់។

ក្នុង​ឱកាស​ដ៏​សំខាន់​នេះ រុស្ស៊ី​បាន​ឆក់​យក​ចំណាប់អារម្មណ៍​ពិភពលោក ដោយ​លើក​យក​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ​ជំនាន់​ទី ៥ ដ៏​ទំនើប​ចុងក្រោយ​របស់​ខ្លួន គឺ​ធុន SU-57 ដែល​ផលិត​ដោយ​ក្រុមហ៊ុន UNITED AIRCRAFT CORPORATION មក​បង្ហាញ​ជា​សាធារណៈ​ជា​លើក​ដំបូង។ អ្វី​ដែល​កាន់តែ​ពិសេស គឺ​រុស្ស៊ី​បាន​បង្ហាញ​នូវ​បណ្ដា​ឧបករណ៍​សម្ងាត់​ដែល​ខ្លួន​បាន​លាក់បាំង​អស់​ជាច្រើន​ឆ្នាំ ក៏​ត្រូវ​បាន​ទម្លាយ​ក្នុង​ពេល​នេះ​ផង​ដែរ រួម​មាន​មីស៊ីល​អាកាស​ទៅ​អាកាស និង​មីស៊ីល​អាកាស​ទៅ​ដី​ជាច្រើន​ប្រភេទ។

SU-57E Fighter Jet

យន្តហោះ SU-57E ត្រូវ​បាន​គេ​ដឹង​ថា​ជា​ម៉ូដែល​ដែល​កែច្នៃ​ឡើង​សម្រាប់​ការ​នាំ​ចេញ។ វីដេអូ និង​រូបភាព​ដែល​បាន​ចេញផ្សាយ​រួច​មក​ហើយ​នៃ​យន្តហោះ​ប្រដេញ​នេះ បាន​ធ្វើ​ឲ្យ​ទស្សនាវដ្ដី​យោធា MILITARY WATCH មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ជាពិសេស​លើ​ប្រព័ន្ធ​អាវុធ​របស់​វា ដែល​រួម​មាន​មីស៊ីល​ថ្មី KH-58USHKE សម្រាប់​ទប់ទល់​នឹង​ប្រព័ន្ធ​ការពារ​អាកាស​របស់​សត្រូវ។ មិន​តែប៉ុណ្ណោះ យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ F-35 របស់​អាមេរិក​ក៏​មាន​វត្តមាន​ក្នុង​ការ​ហោះហើរ​សម្ដែង​ឫទ្ធិ​ក្នុង​ពិព័រណ៍​នេះ​ដែរ។ បច្ចុប្បន្ន F-35 បាន​ដាក់​លក់​លើ​ទីផ្សារ​គ្រឿង​សព្វាវុធ​រួច​ហើយ ក្នុង​តម្លៃ​ប្រមាណ ១០០ លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង។ រីឯ SU-57E របស់​រុស្ស៊ី​នៅ​មិន​ទាន់​បាន​ដាក់​លក់​នៅឡើយ ហើយ​តម្លៃ​របស់​វា​ក៏​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ដែរ។

administrator

Related Articles