រដ្ឋសភាប្រកាសជ្រើសរើសមន្ត្រីកិច្ចសន្យា ៣០រូប ផ្នែក IT និងជំនាញពាក់ព័ន្ធ! កុំឱ្យឱកាសនេះកន្លងហួស

រដ្ឋសភាប្រកាសជ្រើសរើសមន្ត្រីកិច្ចសន្យា ៣០រូប ផ្នែក IT និងជំនាញពាក់ព័ន្ធ! កុំឱ្យឱកាសនេះកន្លងហួស

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយ ស្តីពីការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យាទាំងពីរភេទ ចំនួន ៣០នាក់ ដើម្បីចូលបម្រើការងារ និងបំពេញមុខតំណែងសំខាន់ៗនៅតាមបណ្តាអង្គភាពនានាក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា។ នេះជាឱកាសមាសសម្រាប់បេក្ខជនដែលមានសមត្ថភាព និងឆន្ទៈចង់រួមចំណែកអភិវឌ្ឍស្ថាប័ននីតិប្បញ្ញត្តិជាតិ។

National Assembly Recruitment

យោងតាមសេចក្តីជូនដំណឹងដដែល ការជ្រើសរើសមន្ត្រីកិច្ចសន្យាទាំង ៣០រូបនេះ គឺផ្តោតជាសំខាន់លើជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (IT) ដែលរួមមានមុខតំណែងដូចខាងក្រោម៖
* អ្នកគ្រប់គ្រងទិន្នន័យ (Database Administrator) ចំនួន ០៥នាក់
* អ្នកគ្រប់គ្រងប្រព័ន្ធបណ្តាញ (Network Administrator) ចំនួន ០៥នាក់
* អ្នកអភិវឌ្ឍកម្មវិធី (Software Developer) ចំនួន ០៥នាក់
* អ្នកថែទាំឧបករណ៍ព័ត៌មានវិទ្យា (Maintenance Officer) ចំនួន ០៥នាក់
* អ្នកគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពព័ត៌មានវិទ្យា និងកាមេរ៉ាសុវត្ថិភាព ចំនួន ០៥នាក់
* អ្នកបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាន ចំនួន ០៥នាក់

IT Jobs Cambodia

សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសវិញ រដ្ឋសភាបានកំណត់ដូចតទៅ៖
* ជាជនជាតិខ្មែរ និងមានសញ្ជាតិខ្មែរ
* មានអាយុចន្លោះពី ២២ ទៅ ៣០ឆ្នាំ
* មានកាយសម្បទាគ្រប់គ្រាន់ និងមានវិញ្ញាបនបត្របញ្ជាក់ពីនាយកដ្ឋានពេទ្យការងារ
* អាចបំពេញការងារបន្ថែមម៉ោង សូម្បីតែក្នុងថ្ងៃឈប់សម្រាក
* មានចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បានល្អ
* មានសញ្ញាបត្រយ៉ាងតិចបរិញ្ញាបត្រ ឬប្រហាក់ប្រហែលលើជំនាញដែលបានជ្រើសរើស
* មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងជំនាញខាងលើ។

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សូមប្រញាប់រួសរាន់ទំនាក់ទំនងទៅកាន់ការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីទទួលយក និងដាក់ពាក្យប្រឡង។ ការទទួលពាក្យនឹងបិទបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ រៀងរាល់ម៉ោងធ្វើការ។ ក្រៅពីនេះ បេក្ខជនក៏អាចស្វែងរកព័ត៌មានបន្ថែម ឬដាក់ពាក្យតាមរយៈតំណលីង QR ដែលមានភ្ជាប់ជូនផងដែរ។

ប្រភព៖ National Assembly of Cambodia

administrator

Related Articles