បុរសជប៉ុនអាយុ៧៩ឆ្នាំសម្លាប់ម្តាយវ័យ១០០ឆ្នាំដោយសារធុញទ្រាន់នឹងការថែទាំ

បុរសជប៉ុនអាយុ៧៩ឆ្នាំសម្លាប់ម្តាយវ័យ១០០ឆ្នាំដោយសារធុញទ្រាន់នឹងការថែទាំ

តូក្យូ – ប៉ូលិសជប៉ុនបានចាប់ខ្លួនបុរសអាយុ ៧៩ ឆ្នាំ ដែលសង្ស័យថាបានសម្លាប់ម្តាយបង្កើតអាយុ ១០០ ឆ្នាំ ដោយសារតែធុញទ្រាន់នឹងការថែទាំ។

បុរសជប៉ុនសម្លាប់ម្តាយ

យោងតាមការបញ្ជាក់ពីប៉ូលិស ជនសង្ស័យ Masato Watabe ត្រូវបានចោទប្រកាន់ថាបានយកដៃខ្ទប់មាត់ម្តាយឈ្មោះ Masako និងប្រព្រឹត្តអំពើហិង្សាផ្សេងទៀតនៅក្នុងផ្ទះរបស់ពួកគេនៅតំបន់ Machida ខាងលិចទីក្រុងតូក្យូ។

ក្រោយពីប្រព្រឹត្តអំពើឃាតកម្ម ជនសង្ស័យបានហៅទូរស័ព្ទសង្គ្រោះបន្ទាន់នៅម៉ោង ២:១០ រសៀល ដោយបញ្ជូនម្តាយទៅកាន់មន្ទីរពេទ្យ ប៉ុន្តែស្ត្រីចំណាស់បានទទួលមរណភាពទៅហើយ។

ការស៊ើបអង្កេតឃាតកម្ម

ក្រោយពីសាកសួរ ជនសង្ស័យបានទទួលស្គាល់ការចោទប្រកាន់ ដោយបញ្ជាក់ថាពួកគេរស់នៅជាមួយគ្នា។ ប៉ូលិសកំពុងស៊ើបអង្កេតមូលហេតុដែលឈានដល់អំពើឃាតកម្មនេះ។

administrator

Related Articles