ថៃព្យួរតំណែងប្រធានពន្ធនាគារ បន្ទាប់ពីរកឃើញសេវាផ្លូវភេទឲ្យអ្នកទោសចិន

ថៃព្យួរតំណែងប្រធានពន្ធនាគារ បន្ទាប់ពីរកឃើញសេវាផ្លូវភេទឲ្យអ្នកទោសចិន

ពន្ធនាគារ Remand

មន្ត្រីថៃបានព្យួរតំណែងប្រធានពន្ធនាគារ Remand នៅទីក្រុងបាងកក បន្ទាប់ពីមានរបាយការណ៍ថា អ្នកទោសជនជាតិចិនមួយចំនួនត្រូវបានផ្តល់សិទ្ធិពិសេសឲ្យទទួលបានសេវាកម្មផ្លូវភេទក្នុងពន្ធនាគារ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ ស្ត្រីជនជាតិចិនពីរនាក់ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងពន្ធនាគារ ហើយបន្ទាប់មកត្រូវបានគេរកឃើញថាមានស្រ្តីម្នាក់នៅជាមួយអ្នកទោសម្នាក់នៅក្នុងបន្ទប់ពិសេសមួយ។ បន្ទប់នោះមានសាឡុង តុ និងទូទឹកកក ដែលជារបស់របរអ្នកទោសធម្មតាមិនត្រូវបានអនុញ្ញាតឱ្យមានប្រើនោះទេ។

លើសពីនេះ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញវត្ថុហាមឃាត់ដូចជាស្រោមអនាម័យ គ្រឿងស្រវឹង និងថ្នាំជក់នៅក្នុងពន្ធនាគារ។ វីដេអូកាមេរ៉ាសុវត្ថិភាពមួយចំនួនត្រូវបានលុបចោល ប៉ុន្តែមានវីដេអូមួយបង្ហាញស្ត្រីទាំងពីរនាក់កំពុងចូលទៅក្នុងពន្ធនាគារ។

បុគ្គលិកពន្ធនាគារប្រហែល ២០ នាក់ផ្សេងទៀតក៏ត្រូវបានសង្ស័យថាបានបំពានច្បាប់ដែរ ហើយអ្នកទោសមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងករណីនេះត្រូវបានផ្ទេរទៅពន្ធនាគារមួយផ្សេងទៀត។ ទោះយ៉ាងណា ស្ត្រីទាំងពីរនាក់និយាយថាពួកគេមិនពាក់ព័ន្ធនឹងការរកស៊ីផ្លូវភេទទេ។

ករណីនេះបានធ្វើឱ្យមានការព្រួយបារម្ភម្តងទៀតអំពីអំពើពុករលួយនៅក្នុងប្រព័ន្ធយុត្តិធម៌របស់ប្រទេសថៃ ដែលធ្លាប់មានបញ្ហាស្រដៀងគ្នានេះកាលពីអតីតកាលមកហើយ។

administrator

Related Articles