ទឹកជំនន់ថៃឈានកម្រិតគ្រោះថ្នាក់ បណ្តាលមនុស្សស្លាប់១៣នាក់

ទឹកជំនន់ថៃឈានកម្រិតគ្រោះថ្នាក់ បណ្តាលមនុស្សស្លាប់១៣នាក់

តួលេខមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយនៅភាគខាងត្បូងប្រទេសថៃគិតត្រឹមថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ បានកើនដល់១៣នាក់ហើយ ខណៈក្នុងនោះភាគច្រើនស្លាប់ដោយសារឆក់ខ្សែភ្លើង រីឯខ្លះទៀតដេកស្លាប់នៅលើដំបូលផ្ទះ ព្រោះគ្មាននរណាទៅជួយសង្គ្រោះ។

អ្នកស្លាប់នៅថៃ

តាមការផ្សាយរបស់ Amarin ទឹកជំនន់នៅទីក្រុង Hat Yai ខេត្ត Songkhla បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត ហើយតាមរយៈរូបថតដែលបង្ហាញដោយមូលនិធិ Tek Tung ភាគខាងត្បូង គេឃើញមនុស្សស្លាប់នៅលើដំបូលផ្ទះរបស់ខ្លួន ដែលអ្នកនោះគឺរង់ចាំការជួយសង្គ្រោះទាំងអស់សង្ឃឹម។

ព័ត៌មាននេះកើតឡើងស្របពេលមានសេចក្តីរាយការណ៍ថា ខេត្តថៃចំនួន៧នៅភាគខាងត្បូង ត្រូវរងការវាយប្រហារចាស់ដៃដោយព្យុះភ្លៀងយ៉ាងធ្ងន់ធ្ងរ បន្ថែមពីលើគ្រោះទឹកជំនន់ដែលឈានដល់កម្រិតប្រកាសអាសន្នរួចទៅហើយ។

ខេត្តទាំង៧នោះមានដូចជា៖ Phatthalung, Songkhla, Pattani, Yala, Narathiwat, Trang និង Satun។

មុននេះដែរ ព្យុះកំបុតត្បូងដ៏សាហាវ បានបំផ្លាញផ្ទះពលរដ្ឋអស់១០ខ្នង និងបណ្តាលឲ្យអ្នកភូមិរងរបួសថែមទៀតនៅក្នុងឃុំ Ban Khao នៃស្រុក Ranot ខេត្ត Songkhla៕

administrator

Related Articles