ម៉ាឡេស៊ីបញ្ជាឱ្យសាលារៀនជាច្រើនប្រើប្រាស់កម្មវិធីសិក្សាតាមអនឡាញ និងជម្លៀសពលរដ្ឋជាង ១៣,០០០នាក់ដោយសារទឹកជំនន់

ម៉ាឡេស៊ីបញ្ជាឱ្យសាលារៀនជាច្រើនប្រើប្រាស់កម្មវិធីសិក្សាតាមអនឡាញ និងជម្លៀសពលរដ្ឋជាង ១៣,០០០នាក់ដោយសារទឹកជំនន់

ទឹកជំនន់ម៉ាឡេស៊ី

ម៉ាឡេស៊ី៖ ក្រសួងអប់រំម៉ាឡេស៊ីបានចេញសេចក្តីណែនាំឱ្យស្ថាប័នអប់រំកម្រិតឧត្តមសិក្សាអនុវត្តការសិក្សាតាមប្រព័ន្ធអនឡាញឡើងវិញ ដើម្បីជួយសម្រួលការលំបាកដល់សិស្សានុសិស្សក្នុងពេលបច្ចុប្បន្ននេះ។ ការណែនាំនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដោយយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។

វិធានការនេះត្រូវបានអនុវត្តនៅក្នុងរដ្ឋចំនួន ៧ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីបញ្ហាទឹកជំនន់ រួមមាន៖ រដ្ឋ Kelantan, រដ្ឋ Terengganu, រដ្ឋ Pahang, រដ្ឋ Johor, រដ្ឋ Selangor, រដ្ឋ Perak និងរដ្ឋ Negeri Sembilan។ រដ្ឋទាំងនេះស្ថិតនៅតំបន់ឆ្នេរខាងកើត និងឆ្នេរខាងជើងនៃប្រទេសម៉ាឡេស៊ី។

មជ្ឈមណ្ឌលសង្គ្រោះ

យោងតាមអាជ្ញាធរម៉ាឡេស៊ី ទឹកជំនន់បច្ចុប្បន្នបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើន ដែលក្នុងនោះមានពលរដ្ឋចំនួន ១៣,៧៨២នាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះជាបណ្តោះអាសន្ន។ ស្ថានភាពនេះបានបង្ខំឱ្យរដ្ឋាភិបាលត្រូវចេញវិធានការសង្គ្រោះបន្ទាន់ រួមទាំងការផ្លាស់ប្តូររបៀបសិក្សាទៅតាមប្រព័ន្ធអនឡាញ ដើម្បីកាត់បន្ថយការរារាំងដល់ការសិក្សារបស់សិស្សានុសិស្ស។

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

administrator

Related Articles