កម្ពុជាបញ្ជូនអត្តពលិក ៣៣៣ រូបទៅប្រកួតស៊ីហ្គេម ២០២៥ នៅថៃ

កម្ពុជាបញ្ជូនអត្តពលិក ៣៣៣ រូបទៅប្រកួតស៊ីហ្គេម ២០២៥ នៅថៃ

រាជធានីភ្នំពេញ៖ ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងអត្តពលិកមុនចេញទៅប្រកួតកីឡាស៊ីហ្គេមនៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

កិច្ចប្រជុំសំណេះសំណាល

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កីឡាស៊ីហ្គេម ជាព្រឹត្តិការណ៍កីឡារបស់អាស៊ាន ដែលមានគណៈកម្មការកីឡាអាស៊ាន ជាអ្នកត្រួតពិនិត្យ។ ដូច្នេះប្រសិនបើយើងមិនទៅ នឹងប៉ះពាល់ដល់កិត្តិយសអាស៊ាន។ ថៃមិនមានសិទ្ធិណាមួយក្នុងការសម្រេចឱ្យយើងចូលរួម ឬមិនចូលរួមនោះទេ។

អត្តពលិកកម្ពុជា

យើងដឹងហើយថា ការសម្រេចចិត្តនេះពិបាក តែក៏យល់ឃើញថា ម្ចាស់ផ្ទះត្រូវមានកាតព្វកិច្ចថែរក្សាសុវត្ថិភាពរបស់ប្រតិភូកីឡា។ អ៊ីចឹងប្រសិនបើ កីឡាករ កីឡាការិនីកម្ពុជា រងការវាយប្រហារ នឹងបាក់មុខម្ចាស់ផ្ទះ។ ប៉ុន្តែទន្ទឹមនោះ ក៏យើងយកចិត្តទុកដាក់ដែរ ក្រុមមួយៗ សូមតែងតាំងអ្នកទទួលបន្ទុកសន្តិសុខ នរណាចេញទៅណាសូមឱ្យមានការទាក់ទង មានលេខទូរសព្ទ នរណាចេញទៅក្រៅ សូមចេញជាក្រុម។

ការត្រៀមប្រកួត

ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រុមអត្តពលិកចំនួន២១ ប្រភេទកីឡារបស់កម្ពុជា នឹងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះកម្ពុជាសម្រេចបញ្ជូន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន៣៣៣រូប។

administrator

Related Articles