ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងអ្នកបើកបរទាំងអស់ អំពីការបិទចរាចរណ៍តាមផ្លូវជាតិលេខ២ ដោយសារការអនុវត្តរំកិលឆ្នើមស្ពាននៅគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់។

ការរំកិលឆ្នើមស្ពាននឹងធ្វើឡើងនៅចន្លោះសសរស្ពានទី៥ កាត់រំលងផ្លូវជាតិលេខ២ (ក្បែរសាលា ACE) ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ពីម៉ោង៦ព្រឹក ដល់ម៉ោង៤រសៀល។

ដើម្បីសុវត្ថិភាព ក្រសួងសូមអំពាវនាវដល់អ្នកបើកបរទាំងអស់ មេត្តាប្រើប្រាស់ផ្លូវវាងតាមមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម.) ដើម្បីកាត់បន្ថយការកកស្ទះ។

ក្នុងដំណើរឆ្លងកាត់តំបន់សាងសង់ សូមមេត្តាយកចិត្តទុកដាក់ក្នុងការបើកបរ បន្ថយល្បឿន និងគោរពតាមផ្លាកសញ្ញាបង្ហាញ និងការណែនាំពីសមត្ថកិច្ច។
