ធនាគារជាតិផ្តល់អគារបន្ទប់ទឹកស្អាត និងជួយគ្រួសារខ្វះខាតនៅខេត្តកំពង់ធំ

ធនាគារជាតិផ្តល់អគារបន្ទប់ទឹកស្អាត និងជួយគ្រួសារខ្វះខាតនៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាតថ្មីនៅសាលាបឋមសិក្សាតាំងក្រសាំង ក្នុងស្រុកសន្ទុក នៅថ្ងៃទី២៤ ខែវិច្ឆិកា។

ពិធីប្រគល់អគារបន្ទប់ទឹកស្អាត

លោកជំទាវបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល វិស័យអប់រំមានការរីកចម្រើន និងបានដើរតួនាទីស្នូលក្នុងការកសាងធនធានមនុស្ស ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

អគារបន្ទប់ទឹកស្អាតសាលារៀន

អគារបន្ទប់ទឹកស្អាតថ្មីនេះមានចំនួន ៨បន្ទប់ រួមមាន ៤បន្ទប់សម្រាប់កុមារា ៣បន្ទប់សម្រាប់កុមារី និង១បន្ទប់សម្រាប់សិស្សមានពិការភាព។ អគារនេះត្រូវបានរចនាដោយគិតគូរគ្រប់ជ្រុងជ្រោយពីពន្លឺ ខ្យល់ អនាម័យ ក្លិន និងភាពងាយស្រួល។

ការចែកឧបត្ថម្ភសិស្សានុសិស្ស

ក្នុងពិធីនេះ លោកជំទាវក៏បាននាំយកអំណោយ និងប្រាក់ឧបត្ថម្ភចែកជូនដល់សាលារៀន មន្ត្រីការិយាល័យអប់រំ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សចំនួន ២៤៩រូប។

ការប្រគល់ផ្ទះថ្មីជូនគ្រួសារខ្វះខាត

នៅរសៀលថ្ងៃដដែលនោះ លោកជំទាវបានអញ្ជើញទៅប្រគល់ផ្ទះថ្មី២ខ្នងជូនគ្រួសារខ្វះខាតរស់នៅឃុំជ្រាប់ ស្រុកសន្ទុក រួមមានគ្រួសារឈ្មោះ យឿន ឡូត និងគ្រួសារឈ្មោះ ម៉ើ ឌីណា។

សកម្មភាពសង្គមរបស់ធនាគារជាតិ

administrator

Related Articles