ថៃ-វៀតណាម រងគ្រោះធ្ងន់ដោយទឹកជំនន់កាចសាហាវ

ថៃ-វៀតណាម រងគ្រោះធ្ងន់ដោយទឹកជំនន់កាចសាហាវ

ប្រទេសជិតខាងកម្ពុជាគឺថៃនិងវៀតណាមកំពុងរងទុក្ខធ្ងន់ដោយសារតែការវាយប្រហារពីគ្រោះធម្មជាតិជាពិសេសទឹកជំនន់ដ៏មហន្តរាយនៅភាគខាងត្បូងប្រទេសថៃ។

ទឹកជំនន់នៅថៃ

នៅថៃ ទឹកជំនន់បានវាយប្រហារខេត្តចំនួន១៧ទូទាំងប្រទេស ខណៈភាគខាងត្បូងរងគ្រោះខ្លាំងជាងគេ។ តួលេខមនុស្សស្លាប់បានកើនឡើងដល់៣៣នាក់ ពលរដ្ឋ១.៩លាននាក់ត្រូវរងផលប៉ះពាល់ និងផ្ទៃដី៣,៩០០គីឡូម៉ែត្រការ៉េត្រូវទឹកជន់លិច។

ទឹកជំនន់នៅថៃ

ចំណែកនៅវៀតណាម មនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់បានកើនដល់៩១នាក់ហើយ ខណៈមានច្រើននាក់ទៀតកំពុងបាត់ខ្លួន។ ផ្ទះជាង២០២,៥៦៧ខ្នងត្រូវទឹកជន់លិច និងផ្ទៃដីដាំដុះស្រូវនិងដំណាំត្រូវខូចខាតចំនួន៨២,៤១៤ហិកតា។ ការខូចខាតសេដ្ឋកិច្ចមានប្រហែល៩,០០០ពាន់លានដុង។

administrator

Related Articles