រថយន្តបត់ចង្កូតបុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅជ្រោយចង្វារ

រថយន្តបត់ចង្កូតបុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅជ្រោយចង្វារ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់បានកើតឡើងនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា នៅតាមផ្លូវជាតិលេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ក្រោយពេលរថយន្តស៊េរីទំនើបមួយគ្រឿងបួងចង្កូតបត់ចូលបុរីយ៉ាងជ្រុល។

ហេតុការណ៍គ្រោះថ្នាក់

តាមប្រភពព័ត៌មានបានឱ្យដឹងថា យុវជនពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ C125 បានធ្វើដំណើរតាមផ្លូវជាតិលេខ 6A ក្នុងល្បឿនលឿន។ លុះពេលមកដល់ចំណុចកើតហេតុ រថយន្តស៊េរីទំនើបម៉ាក DONG FENG បានបត់ចង្កូតចូលបុរីយ៉ាងលឿន ហើយជ្រុលទៅបុកម៉ូតូពេញទំហឹង។

ម៉ូតូរងគ្រោះ

ការបុកប៉ើងនេះបណ្ដាលឲ្យយុវជនម្នាក់បោកក្បាលនឹងខឿនផ្លូវស្លាប់ភ្លាមៗ ចំណែកឯយុវជនម្នាក់ទៀតរងរបួសធ្ងន់បាក់ជើងម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ អ្នកបើករថយន្តបង្កការបានរត់គេចខ្លួនបាត់ស្រមោល។

កន្លែងកើតហេតុ

សមត្ថកិច្ចចរាចរណ៍បានចុះមកធ្វើការវាស់វែង និងស្ទួចយករថយន្តនិងម៉ូតូទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ។

សមត្ថកិច្ចដោះស្រាយ

សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ការដោះស្រាយហេតុការណ៍

administrator

Related Articles