រាជធានីភ្នំពេញ៖ ក្រុមហ៊ុន HOTAI FINANCE CO., LTD. និងគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ភាគហ៊ុនបន្ថែម កាលពីរសៀលថ្ងៃទី២៥ វិច្ឆិកា ២០២៥។

ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងម្ចាស់ភាគហ៊ុនរបស់ HOTAI FINANCE CO., LTD. តំណាងដោយលោក ឆិន ជៀនចូវ ប្រធានក្រុមប្រឹក្សាភិបាល និងគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ដែលតំណាងដោយអ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល។

កិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងការរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុ ការពង្រឹងតួនាទីនៅក្នុងស្ថាប័ន ក៏ដូចជាការគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

អ្នកឧកញ៉ា លី សុភ័ក្ត បានសម្តែងនូវមោទនភាព និងសេចក្តីរីករាយដែលម្ចាស់ភាគហ៊ុនរបស់ HOTAI FINANCE CO., LTD. បានផ្តល់ជំនឿទុកចិត្តមកលើគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក។

ក្រុមហ៊ុន HOTAI FINANCE CO., LTD. គឺជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំមួយរបស់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ការទិញភាគហ៊ុនបន្ថែមនេះ នឹងជួយឱ្យគ្រឹះស្ថានអាចពង្រីកធនធានហិរញ្ញវត្ថុកាន់តែធំ និងរឹងមាំ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព។

ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការដំបូងក្នុងឆ្នាំ២០១៥ គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក បានដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចកម្ពុជា។

រយៈពេល១០ឆ្នាំកន្លងមកនេះ គ្រឹះស្ថាន អេច អេហ្វ ស៊ី បានរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ប្រាក់កម្ចី ដល់ប្រជាជនទូទាំងប្រទេស សម្រាប់ការទិញ យានយន្ត និងម៉ូតូ ក្នុងគោលបំណងអាជីវកម្ម ក៏ដូចជាការប្រើប្រាស់ផ្ទាល់ខ្លួន។

ការទិញភាគហ៊ុនបន្ថែមនេះ នឹងជួយឱ្យគ្រឹះស្ថានអាចពង្រីកធនធានហិរញ្ញវត្ថុកាន់តែធំ និងរឹងមាំ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព។

ក្រុមហ៊ុន HOTAI FINANCE CO., LTD. នឹងក្លាយជាភាគទុនិកដែលមានចំណែកភាគហ៊ុនធំជាងគេរបស់ខ្លួននៅក្នុងគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក។

ការចុះហត្ថលេខានេះ នឹងជួយពង្រឹងសមត្ថភាពរបស់គ្រឹះស្ថានក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។

